លេងសើចមិចបាន! កាក់កបខ្លាំង អ៉ីណូ ឡើងជា CEO បើកហាងលក់ឡាន

ភ្នំពេញ៖ អ្នកណាថាមិនស្គាល់ តារាចម្រៀងប្រុស លោក អ៉ីណូ ដែលបច្ចុប្បន្ន លោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីពីមហាជន ជាពិសេស អ្នកចូលចិត្តលេងបណ្ដាញសង្គម ដោយលោកតែងតែលេងស្ទាយ៍បែបឃ្យូត និង លេងម៉ូតសក់ប្លែកៗជាដើម។

បើងាកមកមើល អាជីពសិល្បៈវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ៉ីណូ កាន់តែជោគជ័យខ្លាំង និង មានភាពមមាញឹកជាមួយការងារច្រើនជាងមុន។ ជាពិសេស ៣ខែមុននេះ លោកបានប្ដូរឡានស៊េរីទំនើបមានតម្លៃរាប់ម៉ឹនដុល្លារទៀតផង។

ជាក់ស្ដែង ក្រោយទិញឡានមិនបានប៉ុន្មានខែផង ស្រាប់តែថ្មីៗនេះ លោកបានបើកមុខរបរថ្មីមួយ ដោយបើកលក់ឡាន និង ឡើងជា CEO ផងដែរ។ ក្រោយឃើញ អ៉ីណូ បង្ហាញមុខជំនួញថ្មីក្រៅពី ជាតារាចម្រៀង មកបង្កើតរបររកស៊ីនេះរួច មានអ្នកគាំទ្រជាច្រើន បើកភ្នែកធំៗ និង លាន់មាត់សរសើរគ្រប់គ្នា៕

Related posts

Leave a Comment