វាសនាមនុស្ស ពិតជាមើលមិនឃើញ! ស្ត្រីសម្បុរខ្មៅពរកូន ធ្លាប់គេជេរ គេមើលងាយថាយកប្តីក្រ នៅទីបំផុតស្ត្រីរូបនេះ មានពន្លឺជីវិតថ្មី ក្លាយជាអ្នកមាន ស្ទើរមិនគួរឲ្យជឿ ដោយសារតែ…

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកស្ត្រីម្នាក់បានរៀបរាប់ពីការតស៊ូក្នុងជីវិតរបស់ខ្លួនទំរាំបានជោគជ័យដល់ថ្ងៃនេះ សឹងតែមិនជឿខ្លួនឯង មានអ្នកធ្លាប់ជេរ មើលងាយ ថារូបគាត់យកប្តីជាអ្នកក្រ។ ស្ត្រីរូបនេះ បានបញ្ជាក់សារដ៏មានន័យក្នុងហ្វេសប៊ុក Mera Wutthysak ថា៖

“ជិត9ឆ្នាំហេីយ អ្នកទាំងអស់គ្នាស្គាល់តែម្នាក់ស្អាត គ្រាន់បេីហ្នឹងទេ​ តែម្នាក់ខ្មៅពរកូននឹង អ្នកដូចមេីលកូនអេាយគេ! មិននឹកស្មានខ្លួនឯងមានថ្ងៃនេះសេាះ​ ថ្ងៃខ្លះក្តិចខ្លួន សួរខ្លួនឯង​ ចង់100ដង​ ថាខ្ញុំយល់សប្តិមែន​ ? ស្រម៉ៃទេហី​ ព្រេាះពីមុន​ គឺសូន្យហ្មង! តាំងពីការប្តីហេីយគ្មានអីសេាះ​ ការប្តីអ្នកក្រ​ ការប្តីហេីយចូលធ្វេីការគ្រូបង្រៀន​ ចាំបានថា​ ប្រាក់ខែ​ 70$ ធ្វេីបានម៉ានក៏ឈប់! សុីមិនគ្រាន់ទេ! មករត់តុជួយលក់បាយម៉ាក់​ យកប្រាក់ខែ​ ពីម៉ាក់! ដល់ចាប់ផ្តេីមមានកូន​ ចាប់ផ្តេីមថារកមុខរបរ​ មួយហេីយ​ ក៏បេីកបេាកអ៊ុត! ធ្វេីអស់ពីខ្លួន នឹកតែកំណេីតកូនស្រី​ កេីតហេីយពិបាកចិត្តទាស់ឡេីងស្គម ពិបាកចិត្ត អត់លុយទិញទឹកដេាះគេាអេាយកូន ម៉ែអ្នកទិញអេាយទៀត!

កេីតកូនបានម៉ានខែ​ មានបញ្ហារេាគសុខភាពស្រ្តី ចាំកាលហ្នឹងទៅពេទ្យ​ ពេទ្យពិនិត្យរួចក៏ថាបេីព្យាបាល​ ថ្លៃព្យាបាលអស់70$ ! ឮហេីយអួល​ ប្រាប់ពេទ្យថាអត់អី​ ចាំមេីលតិចសិន​ តាមពិតខ្ញុំគ្មានលុយទេ! ប្តីខ្ញុំក៏គ្មានដែរ​ ខ្ញុំលាក់ម៉ាក់ខ្ញុំណាស់​ ព្រេាះខ្ញុំអត់ចង់អេាយគាត់គិតថាប្តីខ្ញុំគ្មានលទ្ធភាពមេីលទេ! មកផ្ទះបានត្រឹមរត់ចូលបន្ទប់យំ! ព្រេាះពេលហ្នឹងគ្មានលុយទេ​ យកបេីកបេាកអ៊ុតអស់ហេីយ អស់ពីខ្លួនរលីង! សល់តែទូរសព្ទ័​ iphone5 ជាប់ខ្លួន១គត់! បេីលក់ទៀតគឺគ្មានសល់អីទេ!

ចាំថាពេលហ្នឹង មានតែម៉ូតូ​ អាសង់ការ៉េមួយទៀត ទុកដឹកខេាអាវអេាយភ្ញៀវ! ព្រេាះបេីកភ្លាមគ្មានចំណូលទេ មានតែចំណាយ​ ទឹកដេាះគេាកូនក៏ត្រូវការ​ សំភារកូនក៏ត្រូវប្រេី​ តែចំណូលវាមិនស្មេីរចំណាយ​ ! យំទៀតហេីយ​ គិតម៉េចទៅខ្ញុំ​ ពិបាកណាស់​ ចង់តែលេាតទឹកទេ​ សំរេចចិត្តជាមួយប្តីហេីយ​ ប្តីថានៅបែកគ្នាទៅអូន​ បេីនៅទ្រាំចឹងមិនកេីត​ទេ អត់លុយចូលផ្ទះ​ គេមេីលងាយណាស់​ ងាគទៅណា ក៏គេខ្លាចយេីងខ្ចីលុយគេដែរ!

យំហ៊ូ​ កូនខ្ចី​ យំចង់ទាស់​ យល់អារម្មណ័នឹងទេ! បេីកបេាកអ៊ុត ចេះតែតស៊ូទៅ​ ម៉ាថ្ងៃចាយម៉ាថ្ងៃ​ ! កូនបាន១ខែ​ ទៅឈរអ៊ុតខេាអាវ​ ម៉ែជេរទៀត​ ! ហីកូនខ្ចីម៉េចមកឈរអ៊ុតចឹង? ប្តីវិញធ្វេីការ​ ថ្ងៃខ្លះការងារដល់ភ្លឺក៏មាន​ ! ធ្វេីពីម៉ាថ្ងៃ ទៅម៉ាថ្ងៃ សន្សំបានតិចណាស់​ ! 2ឆ្នាំ​ កន្លងទៅ​ ដល់ឆ្នាំ2015 ខ្ញុំចាប់ផ្តេីមលក់ត្រចៀកកាំ​ តែមុនលក់ដេាយសារឃេីញម៉ាក់ខ្ញុំឈឺ​ ខ្ញុំពិតជាមិនដឹងថាធ្វេីអីចេញទេ​ ! មិនដឹងថារកអីអេាយគាត់បានធូរ! ប្តីខ្ញុំក៏ថា​ គេផឹកត្រចៀកកាំធូរច្រេីន​ ! សួរទៅប៉ុន្មាន​ ពេលហ្នឹងអត់លុយទិញទៀត! តែយ៉ាងណាក៏ត្រូវទិញ​ មកធ្វេីអេាយគាត់ហូបដែរ! បានហូបហេីយ​ ពីមួយថ្ងៃទៅមួយថ្ងៃគាត់ធូរច្រេីន​ធូរខ្លាំង ខ្ញុំក៏បែកគំនិត​ ចាប់ផ្តេីមចង់ណែនាំលក់​ !

ចាប់ផ្តេីមធ្វេីលក់ ម៉ាក់ប្រាប់អេាយឈប់ទៀត​ ព្រេាះអស់ដេីម អស់ចុងហេីយ​ ហេីយពិបាកណាស់ រេីសផងរាប់ម៉េាង​ ធ្វេីរាប់ម៉េាង​ ហេីយគេអត់អេាយតំលៃទៀត​ គេថាមិនដឹងទឹកស្អី​ ! ផឹកស្អី! វាមិនដែលមកជាត្រឹមចឹង! និយាយមែន មួយថ្ងៃខ្ញុំលក់អត់បាន១ដបទេ! ខ្ញុំយំទៀតហេតុអីក៏ ធ្វេីអីក៏អត់ទៅមុខចឹង ជីវិតអេីយពិបាកម្លេស! ខ្ញុំខំអេាយគេយល់ថាវាល្អ ហេតុអីមកជេរខ្ញុំចឹង! តែខ្ញុំនៅតែប្រឹងរហូត​ ពេលលក់ចេញបាន១ដប​ រំភេីបណាស់​ ! អង្គុយរេីសត្រចៀកកាំ ចង់បែកភ្នែក​ ពេលនេះខ្ញុំលក់បានមួយដបហេីយ! ព្យា​យាមប្រាប់គេរាល់ថ្ងៃ​ ទាំងដែលជួបព្យុះ​ ក៏ត្រូវទ្រាំដែរ​។

ពីមួយថ្ងៃ ទៅមួយថ្ងៃ មកទល់ពេលនេះ​ ម៉េាងនេះ​ ជិត6ឆ្នាំហេីយ​ សូម្បីខ្ញុំចង់ផ្អាកសំរាកក៏លេងបាន​ ដេាយសារភ្ញៀវគាំទ្រច្រេីន! បែកគំនិតលក់បង្អែម​ ព្រេាះខ្ញុំកូនអ្នកលក់បាយ​ មានជំនាញខាងចង្រ្កាន​ ! គេចូលចិត្តទៀត! ពីរនាក់ប្តីប្រពន្ធ​ ប្តីប្រឹងប្រពន្ធខំ​ !ត្បិតត្បៀត វិលលុយ​ អាចធ្វេីផ្ទះសំណាក់ នៅកំពង់សេាមបាន! មានឡានដែលខ្លួនស្រលាញ់! មានរបស់ដែលខ្លួនត្រូវការ​ មានពេញលេញទាំងអស់! នៅតែផ្ទះមួយទេ​ ណាស់តែមិនទាន់ចង់ទិញ!

អ្នកជេរខ្ញុំ​ អ្នកបន់អេាយខ្ញុំរ​លា​យ​ អ្នកមេីលងាយថាខ្ញុំបានប្តីក្រ​ ! ទៅបាត់អស់ហេីយ! ប្តីខ្ញុំក្រមែន​ តែគំនិតគាត់មិនក្រទេ! កុំតែបានគាត់ទេ អ្នកបង្រៀនខ្ញុំរកសុីគ្រប់យ៉ាង! ខ្ញុំឃេីញពន្លឺជីវិតខ្ញុំហេីយ! ហេីយមកលក់វីតាមីន សំរកគេគាំទ្រទៀត ថារបស់ល្អមែន​ ! លក់អីក៏គេគាំទ្រ​ ផ្ទះសំណាក់នៅកណ្តាលក្រុងកំពង់សេាម ​ក៏ភ្ញៀវពេញៗ ព្រះជួយខ្ញុំហេីយ! ចុងក្រេាយចង់ប្រាប់ថា​ យកប្តីក្រ មិនខុសទេ​ ការហេីយមួយជីវិត​ មានតែរឿង នៅតែក្របានវាខុស! ជីវិតគឺជាការតស៊ូ​ ទេាះបីមិនទាន់មានអ្វីដែលខ្ញុំចង់បាន​ គ្រប់សព្វ តែក៏អាចអេាយខ្ញុំសប្បាយចិត្តជាងមុនដែរ!

អរគុណភ្ញៀវទាំងអស់គ្នាដែលគាំទ្រ​ គ្រប់មុខខ្ញុំលក់ អរគុណប្តីសម្លាញ់​ ដែលប្រឹងមិនដឹងហត់ មិនឈឺ មិនដឹងជា អរគុណខ្លួនឯង អរគុណកូនសំលាញ់ កូននាំសំណាង អរគុណគ្រប់យ៉ាង! អរគុណអ្នកតិះដៀលខ្ញុំគ្រប់គ្នា​ អរគុណអ្នកអាន ប្រឹងអានដល់ចប់​ ពិតជាអ្នកតស៊ូដ៏អស្ចារ្យ ហ្នឹងហេីយជីវិត​ អ្នកលក់ត្រចៀកកាំ​ ហាក់ហេង”៕

Related posts

Leave a Comment