មិនជឿកុំប្រមាថ! បងស្រីម្នាក់ ផ្តាំទៅស្ត្រីទាំងអស់ពេលសម្រាលកូនរួច កុំចេញក្រៅបន្ទប់អោយសោះ ប្រយត្ន័ជួបរឿងដូចគាត់

ភ្នំពេញ៖ ប្រិយមិត្តស្រីៗមួយចំនួនបានជ្រាបយល់ហើយថា ៩ខែ ១០ថ្ងៃនៅក្នុងផ្ទៃវាពិតជាមិនមែនងាយស្រួលនោះទេ សម្រាប់មនុស្សស្រីអ្វីដែលពិបាកជាងគេនោះគឺ ការឆ្លងទន្លេ ហើយការឆ្លងទន្លេ មិនមែនឆ្លងដោយ កាប៉ាល់ កាណូតនោះទេគឺ ត្រូវប្រឹងប្រែងអោយអស់ពីកំលាំងកាយ ព្រមទាំងកំលាំងចិត្ដ ដើម្បីអោយទារកដែលត្រូវជាកូនរបស់យើងបានចេញមក ឃើញពន្លឺ និង ពិភពលោកដល់ស្រស់ស្អាតនេះ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានបងស្រីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Pen Timsocheata PG បានចែករំលែករឿងរ៉ាវដ៏ព្រឺ ក្បាលមួយដែលបានកើតឡើងចំពោះគាត់ ពេលដែលសម្រាលកូនហើយ កាលពីប៉ុន្មានឆ្នាំមុននេះ ដែលមានខ្លឹមសារទាំងស្រុងថា៖

«កាលពី៣ឆ្នាំមុន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៥៖០០ទៀភ្លឺ នៅមន្ទីពេទ្យ រ៉ូយ៉ាល់ នេះឯង យប់ថ្ងៃទី៣ ខ្ញុំបានដើរទៅខាងក្រៅបន្ទប់សំរាក សំដៅទៅមើលកូនស្រីដែលនៅក្នុងបន្ទប់ មើលថែទារក ដោយចិត្តនឹកកូនពេក ដោយគ្មានបានគិតដល់រឿងអាក្រក់អ្វីឡើយ រហូតពេលដែលខ្ញុំចូលទៅក្នុងបន្ទប់ សំរាកវិញ ខ្ញុំក៏ប្រាសដេកវិញរំពេចនោះ

ស្រាប់តែមានស្រមោលដៃខ្មៅ ស្ទុងៗ មកសង្កត់ ពីលើក្បាលខ្ញុំ ដល់ទៅ២ដង ហើយខ្ញុំប្រឹងស្រែក ហៅប្តីរបស់ខ្ញុំដេកកំដរខ្ញុំនៅលើ សាឡុង ស តែគាត់មិនបានលឺឡើយ ហើយខ្ញុំខំ រើបំរាស់ មិនចង់រួចក៏ វៀសដៃចំកាបូប លុយខ្ញុំដែលដាក់នៅលើតុ ជំហៀងខ្លួន ទើប បាត់ស្រមោលដៃខ្មៅ នោះ បាត់ទៅ។ក៏ប៉ុន្តែ ពេលនេះ ម៉ោងដដែល ៣ឆ្នាំក្រោយ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩

ខ្ញុំមិនហ៊ានដើរចេញទៅក្រៅ ដើម្បីមើលកូនទៀតឡើយ ព្រោះវាធ្លាប់មានមកលើខ្ញុំរួចម្តងហើយ ខ្ញុំមិនបណ្តោយទៀតទេហើយក៏មានរបស់ ដើម្បីធ្វើអោយកក់ក្តៅក្នុងអារម្មណ៍នៅនិងដៃរបស់ខ្ញុំដែរ។

សូមបញ្ចាក់ ខ្ញុំសរសេរនេះ ចង់ប្រាប់ដល់មនុស្សស្រីគ្រប់រូប ទោះជាឆ្លងទន្លេ ដោយធម្មជាតិក្តី វះ កាត់ក្តី ក៏កុំដើរចេញទៅណាតែផ្តាស ខុសពីកន្លែង មូលហេតុ គឺគ្រប់មនុស្សស្រី ពេលនឹងសុទ្ធតែមានធ្លាក់ឈា មទាំងអស់ ត្រូវយល់ បើមិនជឿសូមកុំប្រម៉ាត ខ្ញុំ ជួបផ្ទាល់បានហ៊ាន អះអាង»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment