អាយដលអូនអើយប្រែខ្លាំងម៉្លេះ! មិននឹកស្មានថា សម្រស់ ស្វាមី ម៉ារីម៉ា សូ៊ជីអូ ទៅជាបែបនេះសោះ

ហ្វីលីពីន៖ គូស្វាមីភរិយា លោក Dingdong Dantes និង Marian Rivera ហៅក្រៅថា ម៉ារីម៉ា គឺជាតារាសម្តែងដែលល្បីទាំង២រូប ក្នុងចំណោមតារាសម្តែងលំដាប់កំពូលៗ​ នៅក្នុងប្រទេសហ្វីលីពីនផងដែរ ភាគច្រើនទស្សនិកជនស្គាល់តាមរយៈរឿងភាគបែបមនោសញ្ចេតនា«ជីវិតនាងម៉ារីម៉ា» ដែលបានបញ្ចាំងតាំងពីឆ្នាំ២០០៧ មកម៉្លេះ។

ជាការពិតណាស់ គូស្នេហ៍មួយគូនេះ បានលង់ស្រលាញ់គ្នាយូរណាស់មកទម្រាំតែ ខ្សែភាពយន្ត «ជីវិតនាងម៉ារីម៉ា» បញ្ចប់ការថតជាស្ថាពរ ទើបពួកចាប់ផ្តើមទាក់ទងគ្នាតែម្តង ដោយចំណាយពេលវេលា៣ឆ្នាំ ទើបតារាសម្តែងមួយគូនេះសម្រេចចិត្តបិទឆាកនៅលីវ ដោយចូលរោងការនៅចុងឆ្នាំ ២០១៤។

ដោយឡែក ថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើឲ្យមហាជនប្លែកភ្នែកយ៉ាងខ្លាំង ដោយសារវ័យកាន់តែច្រើន រីឯ សម្រស់កាន់តែធ្លាក់ជាងមុន គួបផ្សំនិងការលេងស្ទីល តាមរបៀបមនុស្សចាស់ ដោយឈូសសក់ខ្លីនិង ទុកពុកមាត់វែងៗ មានស្នាមជ្រីវជ្រួល ធ្វើឲ្យមើលរាងចាស់ជាងមុនបន្តិច ប៉ុន្តែនៅតែសង្ហាដដែល។

គួរបញ្ជាក់ថា កំឡុងពេលដែលកូរ៉ូណាកំពុងតែរីករាលដាលខ្លាំង តារាប្រុសរូបនេះ មិនបានទៅកាត់សក់ នៅតាមហាងកាត់សក់ណាឡើយ គឺជា ម៉ារីម៉ា ជាអ្នកកាត់សក់ឲ្យផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖

Related posts

Leave a Comment