ចាក់ដោតណាស់ កុំសួរខ្ញុំហេតុអ្វីទៅណាមកណា ចូលចិត្តយកប្រពន្ធទៅតាមរហូតចឹង ចម្លេីយគឺ វាកក់ក្តៅពេលយកមកតាម មិនចាំបាច់ខ្វល់ មិនចាំបាច់គិត មិនបាច់បារម្ភថា

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួល បាននូវសុភមង្គលពិតប្រាកដមួយ នៅថ្ងៃអនាគត ជាក់ជាពុំខាន។

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បុរសម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Svath Chan BrosToch បានបង្ហោះរូបថតដ៏ផ្អែមល្ហែមមួយសន្លឹកជាមួយនឹងភរិយាជាទីស្រលាញ់របស់លោក អមមកជាមួយខ្លឹមសារសំណេរមួយឃ្លា ដែលធ្វើឱ្យមិត្ដៗនារីជាច្រើន មានភាពច្រណែននឹងសេចក្ដីសុខរបស់ក្រុមគ្រួសារមួយនេះយ៉ាងខ្លាំង ហើយថែមទាំងបានសរសើរ បុរសរូបនេះ ថាជាមនុស្សប្រុសដែលមានទំនួលខុសត្រូវខ្ពស់ថែមទៀតផង។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានសរសេរយ៉ាងដូច្នេះថា៖”កុំសួរខ្ញុំ ហេតុអ្វីបានជាទៅណាមកណា ហែងយកប្រពន្ធទៅតាមរហូតចឹង? ចម្លេីយគឺ៖ វាកក់ក្តៅពេលយកមកតាម មិនចាំបាច់ខ្វល់ មិនចាំបាច់គិត មិនចាំបាច់បារម្មណ៍ ថាមានរឿងអ្វីកេីតឡេីង ចំពោះប្រពន្ធ ដែលចាំនៅឯផ្ទះ”។

Related posts

Leave a Comment