ខ្លោចចិត្ត! ក្រោយពីឃើញកូនខ្លួនដែលកើតមិនគ្រប់ខែ ត្រូវបញ្ចូលអុកស៊ីសែននោះស្រាប់តែប្រពន្ធលោក សុវណ្ណរិទ្ធ ពោលពាក្យកំសត់យ៉ាងខ្លី ថា…..

ភ្នំពេញ៖ ជុំវិញរឿងរ៉ាវទាក់ទងនឹង​លោក​សុវណ្ណ​រិទ្ធីប្រិយមិត្តប្រហែលជាបានដឹងបានលឺរួចមកហើយ។ យ៉ាងណាមិញងាកមកកូន​របស់​លោក​សុវណ្ណ​រិទ្ធី ឈ្មោះ សុវណ្ណ បញ្ចា​ព័រ កើត​មិន​គ្រប់​ខែ​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ដោយ​ប្រពន្ធ​របស់​លោក​ គឺ

អ្នកស្រី មាស សុជាតា ក៏មាន​សុខភាព​មិនសូវ​ល្អ​ផងដែរ ក្រោយ​សម្រាល​កូនស្រី ហើយ​ខ្លួន​អាច​ចាប់​កាន់​លេង​ទូរ​សព្ទ​បាន​ខ្លះ​នោះ ប្រពន្ធ​លោក​សុវណ្ណ​រិទ្ធី បាន​ពោល​ពាក្យ​ចាក់​ដោត គួរ​ឲ្យ​ខ្លោចចិត្ត​​ពេល​កូន​ បញ្ចូល​អុកស៊ីសែន​ថា រឹងមាំ​ណា​កូន​ឆាប់​បាន​ទៅផ្ទះ តែ

១​រយៈ​ទេ ​ស្រី​ឆ្នាស សុវណ្ណ បញ្ចា​ព័រ។ ជាមួយនឹង​ប្រយោគ​ដ៏​ចាក់​ដោត​នេះ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន ជាពិសេស​អ្នកគាំទ្រ​នាង និង​ស្វាមី​លោក​សុវណ្ណ​រិទ្ធី នាំគ្នា​សម្ដែង​ក្ដី​អាណិត​ចំពោះ​ពួកគេ ព្រមទាំង​បាន​ជូនពរ ក៏​ដូច​បួងសួង​ឲ្យ​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​

លោក ជួយ​ថែរក្សា​ពួកគេ ឲ្យ​មាន​សុខ​ភាព​ល្អ​ទាំង​អស់​គ្នា​ផង​ដែរ។ ក្រៅពី​ពាក្យ​ជូនពរ និង​ក្ដី​ អាណិត​នោះ អ្នកគាំទ្រ​មួយចំនួនទៀត ក៏បាន​លើកទឹកចិត្ត​រូបនាង និង​គ្រួសារ​ផងដែរ ដោយ​លើកឡើងថា តស៊ូ​បន្តទៀត មិន

យូរ​មិនឆាប់​អ្វីៗ​នឹង​បាន​ប្រសើរ​ឡើងវិញ​។ ក្រោយ​ការ​បង្ហោះ​សារ​នេះ ​ភ្ជាប់​ជាមួយ​រូបភាព​កូន​កំពុង​បញ្ចូល​អុកស៊ីសែន​នោះ ប្អូន​លោក​សុវណ្ណ​រិទ្ធី គឺ​លោក​សុវណ្ណ​រិ​ទ្ធ​គីន ក៏បានពោល​ពាក្យ​ថា «​ជីវិត​អើយ​ជីវិត»៕

Related posts

Leave a Comment