ស្រលាញ់គ្នាដំបូងៗ គេថាពីរអ្នកហ្នឹងគ្មានបានម៉ានទេ តែតិចទៅបែកគ្នាហេីយ​ ឥលូវគ្មានបានម៉ានទេ សល់តែកូនកណ្តុរមួយក្នុងពោះ

ស្នេហាជាតម្រូវការ ដ៏ចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នា មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីនោះទេ តែងតែប្រាថ្នាចង់មានគូជីវិតជាប្តីប្រពន្ធ រស់នៅជាមួយគ្នាដល់ចាស់ស្លាប់ និងទទួលបាននូវសុភមង្គល យ៉ាងពិតប្រាកដ ប៉ុន្តែពាក្យថាស្រលាញ់ ពិតជាងាយស្រួលនិយាយ តែការថែរក្សាសេចក្តីស្នេហាវិញ គឺជារឿងដ៏លំបាកខ្លាំងណាស់។

ជាក់ស្ដែង ដូចកាលពីពេលថ្មីៗនេះវិញ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នារីម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Chariya La បានសរសេររៀបរាប់អំពីជីវិតស្នេហារបស់គាត់ ដែលខិតខំតស៊ូជាមួយស្វាមីជាទីស្រលាញ់របស់គាត់ រហូតចាប់ដៃគ្នារៀបចំផែនការអនាគត និងជំនះពាក្យថា ពីរនាក់ហ្នឹង ស្រលាញ់គ្នាគ្មានបានប៉ុន្មានទេ។

ក្នុងនោះដែរម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”ស្រលាញ់គ្នាដំបូងៗ គេថាពីរនាក់ហ្នឹង គ្មានបាន ប៉ុន្មានទេ តែបន្ដិចទៅបែកគ្នាហេីយ​ ឃេីញតែsweet ក្នុងFacebook អញ្ចឹងទេ ឥលូវគ្មានបានប៉ុន្មានទេ សល់តែកូនកណ្តុរមួយក្នុងពោះ។ ស្រលាញ់តែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ​ ត្រូវចេះតស៊ូជាមួយគ្នា​ រៀបចំផែនការអនាគតជាមួយគ្នា​ ហេីយសម្រេចវាអោយបានរួមគ្នាទេីបយេីងដេីរទៅជាមួយគ្នាបានដល់ថ្ងៃនេះ។

អ្នកខ្លះគិតថា ហេតុអីកាលនៅស្រលាញ់គ្នាស្របតាមគាត់ ម្លេះមិនខ្លាំងដាក់ខ្លះទៅ​ ហេតុផលងាយយល់ ព្រោះថាស្រលាញ់គាត់ មិនមែនត្រឹមជាសង្សារ តែចង់រក្សាការស្រលាញ់ហ្នឹងអោយបានមួយជីវិត​ ព្រមស្តាប់​ ព្រមតាម​ ព្រមចាញ់​ ព្រោះចាំសងសឹកពេលការហេីយ តស៊ូទៅព្រោះថាគ្មានអីមានក្តីសុខជាងបានបង្កេីតគ្រួសារជាមួយមនុស្សដែលយេីងស្រលាញ់ទេ​។

ក្តីសុខសុភមង្គលដែលយេីងមិនអាចរកទិញបាន អ្វីដែលយេីងអត់ធ្មត់កន្លងមក យេីងនឹងទទួលបានសុភមង្គល​ ការស្រលាញ់​ ការមេីលថែ ការគោរព ក្នុងនាមជាប្រពន្ធក្នុងថ្ងៃនេះ”។

Related posts

Leave a Comment