ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ សំណេរមួយរបស់ឧកញ៉ាម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីខ្លឹមសារនៃសំណេរនោះ បានកោតសរសើរដែលកើតមានមេរោគកូវីដ ដែលពិភពពលោកកំពុងព្រួយបារម្ភ។
មហាជនជាច្រើនក៏បានចូលខំមិនបញ្ចេញយោបល់ ដោយមានទាំងន័យវិជ្ជមាន និងអវិជ្ជមាន ប្រឆាំងនឹងការលើកឡើងនោះផងដែរ។ជាក់ស្តែង សំណេរនោះបានបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ Oknha Sambath ឧកញ៉ា សម្បត្តិ ដោយសរសេររៀបរាប់ ពីគុណសម្បត្តិរបស់មេរោគកូវីដ។
លោកបានភ្ជាប់សំណេរទាំងនោះជាមួយរូបថតលោក រថយន្តទំនើប និងយន្តហោះឯកជនខ្នាតតូចមួយថា៖១. ខ្ញុំអរគុណ COVID-19ដែលធ្វើឲ្យខ្ញុំមានពេលវេលាអានសៀវភៅជាច្រើន និងទទួលបានចំណេះដឹងពីសៀវភៅយ៉ាងមហាអស្ចារ្យ។
២. ខ្ញុំអរគុណ COVID-19 ដែលធ្វើឲ្យខ្ញុំមានឱកាសបានពង្រឹង សមត្ថភាពខ្លួនឯង កាន់តែខ្លាំងជាងមុនដែលពីមុនខ្ញុំរវល់ស្ទើរតែគ្មានពេលវេលាអភិវឌ្ឍន៍ខ្លួន។៣. ខ្ញុំអរគុណ COVID-19 ដែលធ្វើឲ្យខ្ញុំកាន់តែមានសមត្ថភាពជ្រើសមនុស្សល្អៗច្បាស់ជាងមុន ក្នុងការដើរទៅរកភាពជោគជ័យរួមគ្នាលើមាគ៌ាជំនួញគ្រួសារកក់ក្តៅ។
៤. ខ្ញុំអរគុណ COVID-19 ដែលធ្វើឲ្យខ្ញុំបានដឹងថា ខ្ញុំស្រលាញ់មុខជំនួញគ្រួសារកក់ក្តៅខ្ញុំខ្លាំងប៉ុណ្ណា ក្រោយពីខ្ញុំសំរាកក្នុងការធ្វើសកម្មភាពជាង២ខែមកនេះ។ ៥. ខ្ញុំអរគុណ COVID-19 ដែលធ្វើឲ្យខ្ញុំស្គាល់ពីតម្លៃលុយដែលខ្ញុំមានកាន់តែច្បាស់ ខ្ញុំមិនទាន់មានលុយ ច្រើនដេកសុីរយៈពេលយូរបាននោះទេ អីចឹងខ្ញុំត្រូវតែប្រឹងប្រែងរកលុយឲ្យបានច្រើន ដើម្បីពេលចូលនិវត្តន៍មិនបារម្មណ៍ពីការរកលុយទៀត។
៦. ខ្ញុំអរគុណ COVID-19 ដែលធ្វើឲ្យខ្ញុំស្គាល់ពីការអនាម័យមានតម្លៃប៉ុណ្ណាមានសុវត្ថិភាពប៉ុនណា នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ៧. ខ្ញុំអរគុណ COVID-19 ដែលធ្វើឲ្យខ្ញុំស្គាល់ពីតម្លៃជីវិតរបស់ខ្ញុំមានតម្លៃប៉ុនណា ខ្ញុំនឹងមិនធ្វើឲ្យជីវិតខ្ញុំបាត់តម្លៃនោះទេ ទោះជាជីវិតខ្ញុំធ្លាក់ដល់កំរិតណាក៏ដោយ ឲ្យតែមានជីវិតខ្ញុំពិតជាកសាងអ្វីៗគ្រប់យ៉ាងឡើងមកវិញបាន។
៨. ខ្ញុំអរគុណ COVID-19 ដែលធ្វើឲ្យខ្ញុំបានដឹងថា ខ្ញុំមានរឿងជាច្រើនដែលខ្ញុំមិនទាន់អាចសំរេចបាន ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាបន្តទៀតនោះទេ។៩. ខ្ញុំអរគុណ COVID-19 ដែលធ្វើខ្ញុំមានឱកាសជួបជុំក្រុមគ្រួសារកាន់តែច្រើនជាមុន។
១០. ជាចុងក្រោយ ខ្ញុំអរគុណខ្លួនឯងដែលក្លាយជាសេដ្ឋីទាំងវ័យក្មេង ខ្ញុំនឹងប្រើប្រាស់ជីវិតពេលនេះឲ្យកាន់តែមានន័យ នឹងកសាងអ្វីៗគ្រប់យ៉ាងដើម្បីឲ្យក្តីស្រមៃក្លាយជាការពិត។យ៉ាងណាមិញ គួរបញ្ជាក់ថា លោកឧកញ៉ា អ៊ុច សម្បត្តិ ជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាងមួយឈ្មោះថា គ្រួសារកក់ក្តៅ។ មុននឹងក្លាយជាឧកញ៉ា ដែលទើបទទួលបានជោគជ័យលើអាជីវកម្ម លោកធ្លាប់បរាជ័យផ្ទួនៗគ្នាមិនតិចដងនោះទេ៕credit ៖ Oknha Sambath ឧកញ៉ា សម្បត្តិ