ក្រៅពីនិពន្ធបទចម្រៀងសម្រាប់តារាល្បីៗមួយចំនួន ជាពិសេសលោក ឆាយ វីរៈយុទ្ធ ជាស្វាមីតែម្តង ។ គេមិនដឹងថាភរិយារបស់លោក ឆាយ វីរៈយុទ្ធ ក៏មានសំឡេងពីរោះមិនចាញ់តារាអាជីពប៉ុន្មានឡើយ ។ យ៉ាងណាមិញថ្មីៗនេះភរិយាលោក ឆាយ វីរៈយុទ្ធ បាន Cover បទចម្រៀងរបស់ស្វាមីមួយបទស្តាប់ទៅពិតជាពីរោះគយរឱ្យចង់ស្តាប់ ។
នេះជាលើកដំបូងដែលគេបានឃើញភរិយារបស់លោក ឆាយ វីរៈយុទ្ធ ដែលមានឈ្មោះ សែ ចាន់ឌី បាន Cover បទចម្រៀងស្វាមីដែលមានចំណងជើងថា ឈឺដូចគ្នា ដោយអ្នកនាងបានអះអាងថា បទនេះអ្នកនាង Cover យូរមកហើយគ្រាន់តែមិនបានបង្ហាញ ។ ក្នុងនោះក៏មានចាប់អារម្មណ៍ ហើយសរសើរថាភរិយារបស់តារាចម្រៀងប្រចាំផលិតកកម្មសាន់ដេរូបនេះ ពិតជាមានសំឡេងពីរោះមិនធម្មតាឡើយ ។
គួរបញ្ជាក់ថា កន្លងមកភរិយារបស់លោក ឆាយ វីរៈយុទ្ធ បាននិពន្ធបទចម្រៀងជាច្រើនសម្រាប់ស្វាមី ដែលសុទ្ធសឹងជាបទល្បីៗ និង ពេញនិយម ។ ក្រៅពីនេះអ្នកនាងក៏ធ្លាប់និពន្ធឱ្យ មាស សុខសោភា និង តារាចម្រៀងដទៃទៀតផងដែរ ។
មានការសរសើរថា ឆាយ វីរៈយុទ្ធ ពិតជាសំណាងណាស់មិនត្រឹមមានភរិយាជាកូនអ្នកមានទ្រព្យប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពនិពន្ធបទចម្រៀងពីរោះៗសម្រាប់ស្វាមីទៀតផង ។ ពីមួយទៅមួយថ្ងៃជីវិតគូរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ កាន់តែមានសុភមង្គល ព្រោះឆាប់ៗនេះលោកត្រៀមខ្លួន និង ទទួលបានចំណងដៃកូនស្រីជាលើកដំបូង ។
សូមទស្សនាវីដេអូខាងក្រោមនេះ