មេម៉ាយចាយរាង ភិន សុដាលីស លេងស្ទីលកាច់រាងជាមួយកូនស្រី នៅមុខរថយន្តទំនើប BMW​ មួយអែម!

រហូតមកដល់ពេលនេះតារាសម្តែងរូបស្រស់ ភិន សុដាលីស នៅមិនទាន់បញ្ចប់ងារជាមេម៉ាយនៅឡើយទេ ប៉ុន្តែនាងត្រូវបានគេចាត់ទុកជាអ្នកម្តាយហាយសូរសម័យថ្មីដែលលេងខ្លួន

ទាក់ទាញក្រមុំមិនដូរឡើយ  ។  យ៉ាងណាមិញថ្មីៗនេះ ភិន សុដាលីស បានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនៅពេលឃើញនាងបង្អួតសម្រស់ជាមួយកូនស្រីរួមជាមួយនឹងរថយន្តទំនើបដែលមានតម្លៃរាប់ម៉ឺនដុល្លារផងដែរ ។តាមរយៈរូបភាពជាច្រើនសន្លឹករបស់ ភិន សុដាលីស និង កូនស្រីដែលបញ្ចេញស្ទីលថតនៅមុខរថយន្តទំនើបម៉ាក BMW ពណ៌ស

យ៉ាងស្រស់ស្អាតរួមនឹងស្លាកលេខជាឈ្មោះរបស់នាងយ៉ាងកាលីបទៀតនោះ រឹតតែលេចធ្លោថែមមួយកម្រិតទៀត ។ មិនមានអ្វីចម្លែកទេព្រោះ ភិន សុដាលីស ត្រូវបានគេចាត់ទុកជាតារាស្រីដែលនិយមការលេងខ្លួនទាន់សម័យ រួមនឹងសម្ភារទំនើបៗម៉ាកល្បីផងដែរ ។កូនស្រី ភិន សុដាលីស កាន់តែធំកាន់តែគួរឱ្យស្រឡាញ់ ជារឿយៗ ភិន សុដាលីស តែង

បង្ហាញរូបភាពស្អាតៗជាមួយកូនស្រីដែលមើលទៅពិតជាកក់ក្តៅ ជាមួយគ្នានោះមានការសរសើរថា ភិន សុដាលីស ពិតជាអ្នកម្តាយដែលរឹងមាំ រហូតមកដល់ពេលនេះនាងនៅមិនទាន់មានគូស្នេហ៍ទេ បើទោះបី ប៉ែន ចំរ៉ុង បាន រៀបការនិងជិតក្លាយជាឪពុកគេក្តី ៕

Related posts

Leave a Comment