សមជាមិត្តល្អ! គ្រាន់តែលឺគង់ សុជាតិ ឈឺភ្លាម យុគ ចិន្ដា ទៅសួរសុខទុក្ខដល់ពេទ្យភ្លែត

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ក្រោយពីពិធីការិនី ដ៏មានឈ្មោះបោះសម្លេងអ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើននៅលើគណនីផ្លូវការរបស់ខ្លួន ក្នុងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយកន្លែង ធ្វើបណ្ដាអ្នកគាំទ្រសម្ដែងនូវក្ដី ព្រួយបារម្ភទៅកាន់នាង ខ្លាំងតែម្ដង

ក្នុងនោះផងដែរ បើទោះបីជាលោក ជា វិបុល មានមមាញឹកខ្លាំងជាមួយនឹងអាជីព របស់លោក ខ្លាំងយ៉ាងណាក៏ដោយ ពិធីករ ដ៏មានប្រជាប្រិយរូបនេះ ក៏មិនភ្លេចបំពេញតួនាទីជាស្វាមីល្អនោះដែរ ដោយលោក តែងតែនៅជិតអ្នកនាង គង់ សុជាតិ មើលថែរមិនឃ្លាមួយជំហ៊ានឡើយ។

ជាមួយគ្នានេះផងដែរ អ្វីដែលធ្វើទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ សកម្មភាពរបស់អ្នកនាង យុគ ចិន្ដា ដែលជាមិត្តរួមអាជីពជាមួយនឹង អ្នកនាង គង់ សុជាតិ ជាច្រើនឆ្នាំនោះ ទៅសួរសុខទុក្ខដល់មន្ទីរ ក្រោយពីទទួលបានដំណឹងមិនបានប៉ុន្មានផងនោះ ។
លើសពីនេះទៅទៀតនោះអ្នកនាង យុគ ចិន្ដា ថែមទាំងបង្ហោះរូបភាពអមជាមួយនឹងសារដោយបានសរសេរថា៖

ថ្ងៃនេះមានពេលទំនេរពីការងារមកសួសុខទុក្ខមិត្ត គង់ សុជាតិ ខានជួបគ្នាយូរ ជជែកពីនេះពីនោះ មានទាំងសប្បាយមានទាំងទុក្ខ…ពាក្យពេជ្រសាសង គ្រប់រសជាតិនៃមេរៀនជីវិតដែលពួកយើងបានឆ្លងកាត់ ទាំងការងារ ទាំងជីវិតគូរ សម្លាញ់ គង់ សុជាតិ អ្វីៗគ្រប់យ៉ាងវាជារបស់យើង វានៅតែរបស់យើង អ្នកដាំ អ្នកថែ គឺជាម្ចាស់ផល យប់ណាស់ហើយសម្រាកចុះណា អ្នកនៅមើលថែយើងប្ដីយើង កូនយើង ក្រុមគ្រួសារយើង មិត្តភក្រ័ល្អៗនៅផ្ដល់កម្លាំងចិត្តឲ្យយើងគ្រប់ពេល។

ទាំងអស់នេះហើយ អាចបញ្ចក់បានថា អ្នកនាង យុគ ចិន្ដា និងអ្នកនាង គង់ សុជាតិ ពិតជាមិត្តភក្រ័ដ៏ល្អ ទោះបីជាអ្នកទាំងពីរ ឃ្លាឆ្ងាយពីគ្នាយូរ និងមិនសូវជាបានជួបគ្នាញឹកញាប់ក៏ដោយ ប៉ុន្ដែទំនាក់ទំនង់របស់ពួកគេនៅតែរឹងមាំ៕ តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

 

 

Related posts

Leave a Comment