ចូលរួមអបអរផង! ពេជ្រ សូលីកា ទទួលបានសមាជិកថ្មី មុននេះបន្តិច (មានវីដេអូ)

ភ្នំពេញ៖ ក្រោយបានពរពោះអស់រយៈពេលជាច្រើនខែ ពេលនេះតារាស្រីតូចច្រឡឹង ពេជ្រ សូលីកា បានឃើញមុខមាត់កូនហើយ ដែលបានសម្រាលនៅថ្ងៃនេះដោយសុវត្ថិភាព។

មុននេះបន្តិច ស្វាមីជាទីស្រលាញ់របស់នាងបានធ្វើការបង្ហោះជាមួយនឹងវីដេអូខ្លីមួយ ដែលបានបង្ហាញពីសកម្មភាពព្រួយបារម្ភ ការលំបាក ក៏ដូចជាការមើលថែបានយ៉ាងល្អចំពោះភរិយា ខណៈពេលកំពុងតែឈឺពោះសម្រាលកូន។

យ៉ាងណាមិញថ្វីត្បិតតែតារាស្រីរូបនេះមិនទាន់ បង្ហាញជារូបភាពមុខមាត់កូនច្បាស់ៗបែបណាក្តី ក៏ប៉ុន្តែនៅក្នុងវីដេអូនោះនាងបានបង្ហាញថា នាងសម្រាលដោយសុវត្ថិភាព រីឯមុខមាត់កូនក៏គួរឲ្យក្នាញ់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Related posts

Leave a Comment