ភ្នំពេញ៖ ពិតជាដំណឹងមួយ ដែលគួរតែត្រេកអរខ្លាំងណាស់ដែលតារាចម្រៀង ពេជ្រ សូលីកា និងស្វាមី ទើបតែបានស្វាគមន៍ នៅកូនប្រុសដំបូងរបស់ពួកគេ នៅមន្ទីរពេទ្យមួយ ក្នុងប្រទេសថៃកាលពីពេល ព្រឹកមិញនេះ។
ជាក់ស្តែង បើតាមរយៈវីដេអូដែលបានបង្ហោះដោយ ស្វាមីរបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ក្នុងថ្ងៃទី១៦ ខែឧសភា នេះ បានឲ្យដឹងថាពេជ្រ សូលីកា បានសម្រាលបានកូនប្រុសមួយរូបហើយ កាលពីវេលាម៉ោង៧ ព្រឹកក្នុងថ្ងៃនេះ។ រីឯចំណែកអ្នកម្តាយ និងទារកក៏មានសុខភាពល្អ ជាធម្មតាផងដែរ។
ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្រកាន់តែចាប់អារម្មណ៍និងចង់ដឹងខ្លាំងថែមទៀតនោះគឺ មុខមាត់នៅកូនប្រុស របស់ពួកគេទាំងពីរ។ ជារួមបើមើលតាមរូបមួយសន្លឹករបស់កូនប្រុសអ្នកទាំងពីរ ដែលទើបនឹងកើតនោះ គឺឃើញថាមុខមាត់កូនប្រុសរបស់តារាចម្រៀងស្រីរូបនេះ គឺពិតជាCute គួរឲ្យស្រលាញ់ខ្លាំងតាំងតែពីទើបតែកើតមកទៅហើយ។ ពោលគឺមានច្រមុះស្រួច ត្របកភ្នែកពីរជាន់ បបូរមាត់ស្តើង ពិតជាស្រស់ស្អាតខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា កូនប្រុសដែលទើបតែកើតរបស់ តារាចម្រៀងស្រីរូបនេះ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ និងជាភាសាអង់គ្លេសHang Aari Wednesday មានទម្ងន់២.៩ គីឡូក្រាម៕ តោះចង់ដឹងច្បាស់នោះសូមទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖