ភ្នំពេញ៖ ថ្ងៃនេះ ជាខួបអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ ជាមួយនឹងឧត្តមស្វាមី របស់អ្នកនាង តែឆ្នាំនេះ អ្វីដែលពិសេស គឺពួកគេមានសមាជិកថ្មីម្នាក់ ដែលជាចំណងដៃអាពាហ៍ពិពាហ៍ និងកាដូប្រចាំជីវិតរបស់ពួកគេ ដែលមិនអាចកាត់ថ្លៃបាន។
បើបកក្រោយបន្តិច ថ្ងៃនេះឆ្នាំមុន ជាថ្ងៃសិរីសួស្តី របស់អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយនឹង ស្វាមី ដែលបានធ្វើឡើងយ៉ាងអធិកអធម ផ្អើលពេញពិភពសិល្បៈទាំងមូល នៅក្នុងសណ្ឋាគារលំដាប់ផ្កាយមួយកន្លែង នៅរាជធានីភ្នំពេញ
ក្នុងនោះ ដើម្បីទុកជាចំណងដៃក្នុងខួបអាពាហ៍ ពិ ពាហ៍១ឆ្នាំ មុននេះបន្តិច ពួកគេក៏បានបង្ហាញនូវរូបថតដ៏សែនស្រស់ស្អាត និងប្លែកភ្នែកបំផុត ខុសពីលើកមុនដាច់ ដោយឃើញអ្នកនាង បានបង្អួតភាពស៊ិចស៊ី នៅក្នុងអាងទឹក ហើយជាពិសេស ក៏មានរូបខ្លះៗទៀត បានថតជុំគ្នាជាមួយនឹងគ្រួសារយ៉ាងកក់ក្តៅ និងមានក្តីសុខយ៉ាងក្រៃលែង។
យ៉ាងណាមិញ រូបថតទាំងអស់នោះ បានធ្វើឲ្យហ្វេន មានការពេញចិត្ត រហូតមានអ្នកចុចស៊ែរយ៉ាងច្រើន ហើយក៏ប្រាថ្នាចង់បានក្រុមគ្រួសារ ដ៏មានសុភមង្គល ដូចជា អ្នកទាំងពីរដែរ ដែលចេះស្រលាញ់ មើលថែ និងផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក៕ ស្វាមីអ្នកនាងបានបង្ហាញអារម្មណ៌ពិតថា <<ថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំ16 May 2019… 16 May 2020 អរគុណដល់រឿងល្អៗដែលបានមកក្នុងរយះពេលមួយឆ្នាំនេះ >>។