ពុទ្ធោសង្វេគណាស់!បងប្រុសម្នាក់ បង្ហោះសាររៀបរាប់ទាំងអួលដើម.ក ក្រោយប្រពន្ធបានស្លា ប់ បាត់បង់ជីវិតយ៉ាងគួរអោយសង្វែកដោយសារតែ

ហ្វេសប៊ុក៖ មហាជនពុកម៉េបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ នារីម្នាក់បានកើតជម្ងឺមួយភេទដែលយើងមិនធ្លាប់បានលឺ នឹងមិនធ្លាប់បានស្គាល់ពីមុនមក

ហើយមានមនុស្សភាគតិចណាស់ដែលបានស្គាល់ជម្ងឺប្រភេទនេះ។នាងឈឺតែ០២អាទិត្យប៉ុណ្ណោះ បែរជាជម្ងឺនេះផ្ដាច់យកជីវិតនាងទាំងក្មេងខ្ចីចោលប្ដីនឹងកូនជាទីស្រលាញ់ អោយរស់នៅកំព្រាឯកាលើវាលវដ្ដសង្សារដ៏ធំធេង កាលពីថ្ងៃម្សិលមិញនេះ វេលាម៉ោង០៩យប់ថ្ងៃទី ១១ ខែឩសភា ឆ្នាំ២០២០ ។

ជាក់ស្តែង ក្រោយពេលប្រពន្ធទទួលមរណៈភាពដោយសារជម្ងឺចំលែកនេះប្ដីបានត្រឹមតែបង្ហោះសារ សោកស្ដាយប្រពន្ធតាមបណ្ដាញសង្គមហ្វេបុករបស់គាត់ឈ្មោះ Fan Pitu PT ដោយបុរសជាប្ដីរៀបរាប់ថា«សូមអោយអូនទៅបានសុខណាអូន បើមាននិស្ស័យយើងជួបគ្នាអូន បងអត់ទាន់បានធ្វើអោយអូនបានសប្បាយទេអូនបងសុំទោស។ក្នុងនោះម្ដាយមីងរបស់នារីរងគ្រោះដែលមានគណនីហ្វេបុកឈ្មោះ គង់ សុភី ក៏បានបង្ហោះសារផងដែរអំពីការទទួលមរណៈភាពរបស់ក្មួយស្រីគាត់

ដោយម្ដាយមីងនារីរងគ្រោះបានបង្ហោះសារដែលមានខ្លឹមសារដូចតទៅ៖ ថ្ងៃទី11/05/2020វេលាម៉ោង9យប់មិញ!ស្ដាយណាស់ក្មួយស្រី!ទៅទាំងមិនបានលាកូនលាប្ដីលាម៉ែឪបងប្អូនមួយម៉ាត់សោះ សូមអោយវិញ្ញាណក្ខន្ធក្មួយស្រីទៅកាន់សុគត្តិភពចុះ សូមអោយជាតិក្រោយអោយមានអាយុវែងៗ។យ៉ាងណាមិញ

បើតាមការបញ្ចេញមតិសួរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកអំពីជម្ងឺចំលែកនេះ ម្ដាយមីងរបស់នារីរងគ្រោះបានបញ្ជាក់ថានាងកើតជម្ងឺlupus(លូពីស) កើតតែពីរអាទិត្យប៉ុណ្ណោះ បែរជាជម្ងឺនេះឆក់យកជីវិតក្មួយស្រីគាត់យ៉ាងលឿន។គួរបញ្ជាក់ថាជម្ងឺlupus(លូពីស)

មិនមានឈ្មោះជាខេមរភាសា​ ភាគច្រើនកើតឡើងទៅលើមនុស្សស្រី Lupus ជាជំងឺមួយដែលបង្កឡើងដោយភាពមិនប្រក្រតីនៃប្រព័ន្ធការពារ (Auto Immune Disease)។ជាទូទៅជំងឺនេះ ប៉ះពាល់ទៅលើសរីរាង្គច្រើនក្នុងពេលតែមួយ ជាហេតុធ្វើឲ្យមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។ ក) រោគសញ្ញាដែលយើងអាចឃើញមានដូចជា៖ – អស់កំលាំង – គ្រុនក្តៅ – ជ្រុះសក់ និងមានបញ្ហាលើស្បែកពិសេសលើមុខ – ឈឺសន្លាក់ – បាត់គ្រាប់ឈាម (ឈាមក្រហម ឈាមស ឬ ផ្លាកែត)

– បញ្ហាតម្រងនោមដូចជា ទឹកនោមប្រៃជាដើម (ការដែលមានការប៉ះពាល់លើតម្រងនោម ជាកត្តាកំណត់នូវភាពធ្ងន់ធ្ងររបស់ជំងឺ)។ខ)ការព្យាបាល៖ ការព្យាបាលជាទូទៅទាមទាររយៈពេលយូរ (លើសពីមួយឆ្នាំ) ហើយពេលខ្លះជំងឺនេះអាចលាប់វិញបាន ដូចនេះប្រសិនបើបងប្អូនមានរោគសញ្ញាដូចដែលបានរៀបខាងលើ ដែលពុំដឹងមូលហេតុច្បាស់លាស់ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីកុំឲ្យជំងឺនេះមានការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment