ជា ម៉ារី អនាគតម្តាយសម័យឌីជីថល ចាយរាងក្នុងឈុតប៊ីគីនី មិនខ្វលរឿងពពោះកូន

ក្រោយពីរៀបការជាច្រើនខែស្រីស្អាត ជា ម៉ារី ត្រៀមខ្លួនធ្វើជាម្តាយគេហើយ ដោយពេលនេះនាងកំពុងពពោះប្រមាណជាងបីខែ ។ អ្វីដែលចាប់អារម្មណ៍ពពោះក៏ពិតមែនតែ ជា ម៉ារី នៅតែស្រស់ស្អាត ជាពិសេសថ្មីៗនេះនាងបង្អួតរាងក្នុងឈុតប៊ីគីនីធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា ។

មិនមានអ្វីចម្លែកទេ ព្រោះ ជា ម៉ារី ធ្លាប់ជាតារាសម្តែងដែលនិយមការលេងស្ទីលសិចស៊ីបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ និង រូបរាងតូចស្រឡូនមិនថានាងចូលរួមនៅក្នុងកម្មវិធីនានា ឬ ទៅលេងសមុទ្រឡើយ ។

អ្វីដែលកត់សម្គាល់បើទោះបីកំពុងពពោះក៏ពិតមែន ជា ម៉ារី នៅតែមិនភ្លេចបង្អួតរាងក្នុងឈុតប៊ីគីនីឡើយ ។ តាមរយៈរូបភាពមួយសន្លឹកក្នុងឈុតប៊ីគីនី ជា ម៉ារី នៅតែមានរាងស្រឡូនស្ទើរមិនដឹងថានាងកំពុងមានគភ៌នោះទេ ។

ពេលនេះ ជា ម៉ារី មិនទាន់ដឹងថាកូនក្នុងផ្ទៃរបស់នាងជាកូនស្រី ឬ ប្រុសនោះទេ ។ ក្រោយពីរៀបការជាមួយស្វាមីជាអ្នកជំនួញវ័យក្មេង ជា ម៉ារី បានសម្រេចចិត្តចាកចេញពីការងារសម្តែងដោយគ្មានស្រណោះឡើយ ដោយនាងងាកមកធ្វើការងារជំនួញវិញ ៕

Related posts

Leave a Comment