អុញនោ! កញ្ញាហ្វី​ យ៉ា​តា ស្ងាត់ៗបង្ហោះសារទម្លាយការពិតមួយដោយបានរៀបរាប់ទៅកាន់មនុស្សជាទីស្រលាញ់ថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាសម្តែងកញ្ញា ថៃ នារី​សុជាតា ហៅ​ហ្វី​យ៉ា​តា ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ បាន​ទម្លាយ​រឿង​ក្នុង​ចិត្ត​របស់​ខ្លួន​ឲ្យ​មហាជន​បាន​ដឹង​ជា​សាធារណៈ ​ព្រមទាំង​សុំ​កម្លាំងចិត្ត​ពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង​ផងដែរ។ជាក់ស្តែង អតីត​ហ្វ្រេស៊ីហ្គើល​រូបនេះ​ បាន​បង្ហោះ​សារ​បែប​នេះ​ថា ខ្ញុំ​មានការ​ងារ​ភារកិច្ច មិន​ច្រើន​លើសលប់ តែ​ក៏​អាច​និយាយ​ថា ​ច្រើន​គួរសម រវល់​រៀបចំ​គម្រោង​រកស៊ី​ថ្មី និងធ្វើ​ការ​ឲ្យ​គេ ដូចនេះ​ខ្ញុំ​មិន​អាច​ខ្ជិល មិន​អាច​ខ្ជះខ្ជាយ​ពេលវេលា ពេលខ្លះ​អ្នក​អាច​មើល​មក​ខ្ញុំ ដូចជា​មនុស្ស​មិនដែល​កើតទុក្ខ ឬ​មិន​ ដែល​មាន​បញ្ហា ព្រោះ​អ្នក​ទាំង​អស់​គ្នា​មិនដែល​ឃើញ​ខ្ញុំ​បង្ហាញ​នូវ​អារម្មណ៍​កើតទុក្ខ​សោកសៅ​អ្វី​ចេញ​មក​ក្រៅ​ឡើយ

តែ​ទាំង​អស់​គ្នា​ជឿ​ដែរ​ថា​ មាន​មនុស្ស​លើ​លោក​នេះ​ដែល​កើត​មកហើយ​គ្មាន​រឿង​ស្មុគស្មាញ​ឲ្យ​គិត គ្រប់គ្នា​តែងតែមាន​វិបត្តិ​និង​បញ្ហា ពេលខ្លះ​ខ្ញុំ​ដឹង​ថា ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ និង​មនុស្ស​ដែល​ស្រលាញ់​ខ្ញុំ​គ្រប់គ្នា​ខ្វះ​ភាពកក់ក្ដៅ​ពី​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មានតែ​ខ្លួន​មួយ ខ្ញុំ​មិនអាច​នៅ​ឈរ​នឹង​មួយកន្លែង​មិន​ធ្វើ​អ្វី​បាន​នោះទេ។ដោយឡែក ស្ត្រី​ជា​ម្ដាយ​កូន​មួយ​រស់នៅ​​ក្នុង​ជីវិត​ជា​Single​រូប​នេះ ​បាន​បន្ត​ថា សង្ឃឹមថា ​មនុស្ស​ជុំវិញ​ខ្លួន ​ខ្ញុំ​នឹង​យល់ ខ្ញុំ​ខំ​បែងចែក​ណាស់ រវាង​ការងារ គ្រួសារ ស្នេហា ឲ្យ​មាន​ភាព​ស្មើ​ស្មើគ្នា ម្យ៉ាងទៀត​ខ្ញុំ​ជា​ម្ដាយ​ម្នាក់ គេ​ហៅថា single mum តែ​សុំទោស​ណា​ខ្ញុំ​មិនដែល​រាថយ​និង​ខ្លាច​ភាពលំបាក​ទេ

ខ្ញុំ​តស៊ូ​រាល់ថ្ងៃនេះ​គឺ​ដើម្បី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​គ្រប់គ្នា ដូច្នេះ​ខ្ញុំ​អាច​មើលថែ​ និង​ការពារ​ពួកគាត់​នៅ​ថ្ងៃក្រោយ អាច​មើល​មក​ឃើញ​ខ្ញុំ​នៅ​ក្មេង សប្បាយ​សប្បាយ កាច​ប៉ុន្តែ​បើ​យកចិត្ត​គេ​ដាក់ចិត្ត​យើង ចិត្ត​ខ្ញុំ​ដាក់ចិត្ត​អ្នក អ្នកនឹង​យល់ បើ​អ្នកជា​មនុស្ស​ស្រី​វ័យ​ប៉ុន​ខ្ញុំ​ត្រូវ​ទ្រទ្រង់​រឿង​ច្រើន​ដូច​ខ្ញុំ តើ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា​អ្នក​អាច​នឹងធ្វើ​ទៅរួច។យ៉ាងណាមិញ អ្នកនាង ​លើក​ទឹក​ចិត្ត ​ក៏​ដូច​សុំ​កម្លាំង​ចិត្ត​ពី​មនុស្ស​ជា​ទីស្រឡាញ់​ខ្លួន​ថា ​ខ្ញុំ​នៅតែ​ជឿថា ​មនុស្ស​យើង​ទាំងប្រុស​ទាំងស្រី វ័យ​ណាក៏ដោយ បើសិនជា​មិន​លះបង់​ឬក៏​ចុះចាញ់​ងាយៗ អ្វី​ក៏ដោយ​ក៏​យើង​អាចធ្វើ​បានដែរ​ឱ្យតែ​យើង​តាំងចិត្ត ដូចនេះ​សូម​ផ្ដាំ​ទៅ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្ញុំ​គ្រប់គ្នា បើសិនជា​ខ្ញុំ​មិន​មាន​ពេលវេលា​ឲ្យ​គ្រប់គ្រាន់​គឺ ខ្ញុំ​កំពុងតែ​តាំង​ជំហរ​ខ្លួនឯង​ឱ្យ​រឹងមាំ សូម​គាំទ្រ​និង​ផ្ដល់​កម្លាំងចិត្ត​នេះ​ជា​អ្វីដែល​ខ្ញុំ​ត្រូវការ​ខ្លាំង​បំផុត​អរគុណ៕ប្រភព៖តារា

Related posts

Leave a Comment