មើលហើយ រំភើបណាស់! លោកស្រី ទ្រី ដាណា មេីលវីដេអូ​ នេះហេីយនឹកឃេីញរឿងខ្លួនឯងកាលលក់មុខរោងចក្រ​ (ជីវិតគឺជាការតស៊ូ)

អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា។ តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។

មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។

ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។

ឃើញអ្នកស្រី ទ្រី ដាណា មានទ្រព្យជួយដល់ជនក្រីក្រ ឬធ្វើបុណ្យនានា គ្រប់គ្នាប្រហែលជាគិតថា នារីរូបស្រស់នេះ គឺជាកូនចៅអភិជន ឬអ្នកមានជំនួញក្នុងដៃណាម្នាក់ ដែលបន្តមរតកមកឱ្យនាង។

ប៉ុន្តែមិនមែនដូចគ្រប់គ្នាគិតឡើយ អ្វីដែលមានដល់សព្វថ្ងៃ គឺជាការតស៊ូប្រឹងប្រែងរបស់នាង តាំងពីលក់ខោអាវជជុះជាង ១០ឆ្នាំមុនម្ល៉េះ។ អ្នកដែលលក់ខោអាវជជុះនៅម្ដុំផ្សារសំហាន់ នៅតែស្គាល់អ្នកស្រី ទ្រី ដាណា ហើយមិននឹកស្មានថា ជីវិតផ្លាស់ប្ដូរ ៣៨០ដឺក្រេបែបនេះឡើយ។

ដោយឡែកងាកមកថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០២០ នេះ លោកស្រី ទ្រី ដាណា បានឈប់រថយន្ត ហើយទៅទិញនំ និងផ្លែឈឺប្អូនស្រីម្នាក់ កំពុងតែជិះកង់លក់នៅមុខរោងចក្រ ហើយគាត់ក៏បានពោលពាក្យថា “មេីលវីដេអូ​ នេះហេីយនឹកឃេីញរឿងខ្លួនឯងកាលលក់មុខរោងចក្រ​ (ជីវិតគឺជាការតស៊ូ)”៕

Related posts

Leave a Comment