ស៊ីន យូប៊ីន រំភើបមិនស្ទើរ ដោយសារតែរឿងមួយនេះ

ភ្នំពេញ៖​ កញ្ញា ស៊ីន យូប៊ីន ជាតារាសម្តែងមួយរូបដែលមានភាពល្បីល្បាញនាប៉ុន្មានឆ្នាំងចុងក្រោយនេះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ រឿងភាគដែលនាងបានសម្តែងមានឈ្មោះថា បំណុលម្តាយ ដែលទើបនឹងចាក់បញ្ជាំងលើកញ្ចក់ទូរទស្សន៍ PNN ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ។

កាលពីថ្ងៃខួបកំណើតនាពេលថ្មីៗនេះគេបានឃើញថា កញ្ញាបានត្រឹមតែធ្វើពិធីតូចៗនៅផ្ទះជួបជុំគ្រួសារញ៉ាំអីបន្តិចបន្តួចប៉ុណ្ណោះ តែកញ្ញានៅតែសប្បាយចិត្តព្រោះបានជួបជុំគ្រួសារ។

តែអ្វីដែលសំខាន់នោះ យើងសាកងាកមកមើលដៃគូសម្តែងរបស់កញ្ញាវិញ គឺតារាសម្តែងប្រុសលោក ខាត់ វៃហាំង បានទៅ Surprise​ កញ្ញា ស៊ីន យូប៊ីន ដល់ផ្ទះតែម្តង ហើយបានបង្ហោះរូបយ៉ាងផ្អែមល្ហែមថែមទៀតផង ធ្វើឲ្យអ្នកគាំទ្រចង់លើសជាតិស្ករថែមទៀត។

មិនតែប៉ុណ្តោះទេមានអ្នកគាំទ្ររបស់កញ្ញាជាច្រើន ទៅ Surprise កញ្ញាដល់ផ្ទះតែម្តង ដល់ថ្នាក់ធ្វើឱ្យកញ្ញារំភើបជាខ្លាំង។ គេមិនត្រឹមតែឃើញដៃគូសម្តែង និង អ្នកគាំទ្រទេដែលទៅ surprise កញ្ញាដល់ផ្ទះនោះ តែនៅមានក្រុមជាច្រើនដូចជា PNN ក៏ទៅ surprise កញ្ញាដល់ផ្ទះដែរ។

តាមរយៈអត្ថបទនេះយើងអាចដឹងបានថាកញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែជាតារាសម្តែងដ៏ល្បីមួយរូបទេ តែថែមទាំងទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួនថែមទៀតផង៕

Related posts

Leave a Comment