អ្នកណាធ្វើចិត្តបាន! បើ ករុណា ពេជ្រ រៀបចំទាំងក្តុកក្តួល ធ្វើតាមបណ្តាំឪពុកបែបនេះ

ភ្នំពេញ៖ មួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ឃើញថាតារាប្រុសដ៏មានប្រជាប្រិយភាពលោកករុណា​ ពេជ្រ បានធ្វើឲ្យមហាជនជាច្រើនអាណិតដល់រូបលោកយ៉ាងខ្លាំង ស្របពេលដែលលោកត្រូវដើរតួនាទីជាកូនល្អ មើលថែលោកឪពុកដែលកំពុងមានជំងឺជាទម្ងន់ ព្យាបាលមិនទាន់ជាសះស្បើយ។

យ៉ាងណាមិញ នៅក្នុងនោះដែរ ឃើញថាតារាប្រុសរូបនេះបានធ្វើការលះបង់ច្រើននៅក្នុងការមើលថែលោកឪពុកឲ្យបានជាសះស្បើយ ខណៈលោកបានធ្វើការលក់ផ្ទះ ដើម្បីព្យាបាលលោកឪពុក និងធ្វើអ្វីៗតាមបំណងលោកជាច្រើន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ពិតជាមានភាពក្តុកក្តួលយ៉ាងខ្លាំង នៅពេលដែលតារារូបនេះបានធ្វើតាមបំណងឪពុកមួយទៀត ដោយបានធ្វើការរៀបចំចេតិយ នៅពេលដែលលោកចែកឋានទៅ ទោះបីជាទាំងនេះគ្មានអ្នកណាចង់ឲ្យកើតឡើងយ៉ាងណាក្តី តែពិតជាល្អដែលលោកបានសម្រេចបំណងឪពុក។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានធ្វើការរៀបរាប់ថា៖

អ្នកខ្លះ​ ក៏សេីចសប្បាយរីករាយនឹងទទួល​យក ការពិត​ .. ហេីយក៏មានអ្នកខ្លះ​ ក៏ទឹកភ្នែក​ព្រោះតែ​ ពិបាកនឹងទទួល​យក ការពិត​ .. ប៉ុន្តែទីបំផុត ការពិត​ នៅតែជា​ ការពិត​ ….​ ទោះបីការពិត​ពេលនេះ​ ខ្ញុំមិនទាន់ព្រមទទួលយកបាន​ក៏ដោយ​ ហេីយក៏នៅតែមិនចង់អោយវាក្លាយជាពិត​ក៏ដោយ ប៉ុន្តែវានៅតែដាស់អារម្មណ៏អោយខ្ញុំត្រៀមចិត្តត្រៀមកាយនៅអ្វីដែលនឹងកេីតឡេីងនាពេលខាងមុខសំរាប់រូបខ្ញុំ​ …. បណ្តាំ​ ៣របស់ប៉ា​ កាលពីជាង​ ៣ឆ្នាំមុន​ ដែលនិយាយផ្តាំកូនមុនប៉ា​ ដាច់សរសៃរឈាមខួរ​ក្បាល​ ២អាទិត្យ​ ​ គឺ​ កូនចាំមិនភ្លេច​ … ពេលនេះកូនធ្វេីបានសំរេចមួយហេីយ​ ដែលជាទីកន្លែងសុខសាន្តចុងក្រោយរបស់ប៉ា​ កូនបានរៀបចំ​តាមបណ្តាំប៉ា​ ហេីយការកសាងមួយនេះ​ បេីប៉ាបានដឹង​ បានយល់ស្តាប់បានអ្វីដែលកូនបានប្រាប់ប៉ា​ ប៉ា​ប្រាកដជារំភេីប​ ជាក់ជាមិនខាន​ …កូនចង់នាំប៉ា​ ទៅឃេីញផ្ទាល់ភ្នែកណាស់​ ប៉ុន្តែចំងាយឆ្ងាយជិត​ 100km ពីភ្នំពេញ​ ហេីយម្យ៉ាងទៀតមេីលទៅខ្លាចកំលាំងប៉ា​ខ្សោយ ហត់ទប់មិនរួច​ ….. ហុឺ..តាមរយៈស្ថានភាពជំងឺ​របស់ប៉ា​ ហេីយបន្ទាប់ពីការកសាងកន្លែងមួយនេះ​រួចមក កូននឹងសង្ឃឹមថាវានឹងបានចំលងអាយុប៉ាបានយូរ​ ហេីយនៅក្បែរកូនបន្តទៀត…អារម្មណ៏មួយនេះ​ ទៅដល់កន្លែងនេះ​ មានតែកែវភ្នែកទាំងពីរទេ​ ដែលយល់ពីអារម្មណ៏ខ្ញុំមួយនេះ…៕

Related posts

Leave a Comment