អាយុជិត ៤០ ឆ្នាំ ហើយតែ ហ្សូណូ លេងស្ទីលម្ដងៗ សង្ហាមិនចាញ់កំលោះៗ

ដូចប្រិយមិត្តបានដឹងរួចមកហើយ ហ្សូណូ គឺជាតារាចម្រៀងប្រុសមួយរូបក្នុងផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសំឡេងពីរោះរណ្តំចិត្តយុវវ័យមួយបែប ហើយនៅពេលលោកចេញបទចម្រៀងថ្មីៗម្តងៗនោះ តែងតែទទួលបានការគាំទ្រខ្លាំងពីមហាជន ។លើសពីអ្វីដែលមហាជនបានដឹងនេះ ហ្សូណូ ក៏ត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងខ្មែរម្នាក់ដែល

មានរូបរាង និង មុខមាត់ស្រស់សង្ហា ទោះបីថាលោកបច្ចុប្បកំពុងស្ពាយឈ្មោះជាបុរសពោះម៉ាយ និង មានវ័យក្បែរ ៤០ ឆ្នាំក្តី ពោលគឺលោកនៅតែទទួលបានការពេញនិយម និង គាំទ្រពិសំណាក់មហាជនជានិច្ច ។បើនិយាយពីការតុបតែងខ្លួនវិញ តារាចម្រៀង ហ្សូណូ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដែរពីមហាជន ព្រោះថាលោកមានស្ទីលតុប

តែងខ្លួនយ៉ាងទាក់ទាញ និង សង្ហា មិនថាក្នុងសកម្មភាពប្រចាំថ្ងៃ ឬ ឡើងឆាកប្រគំតន្រ្តីនោះឡើយ ដោយមានការសរសើរថាតារាចម្រៀង ហ្សូណូ សង្ហាមិនខ្លាំងមិនចាញ់កំលោះឡើយ ។

គួរឱ្យដឹងដែរថា បច្ចុប្បន្ននេះតារាចម្រៀង ហ្សូណូ ក៏កំពុងតែកាក់កបនឹងជំនួញបើកហាងលក់សម្លៀកបំបាក់របស់លោកផងដែរ ដែលអាចនិយាយបានថា លោកមានភាពជោគជ័យគួរឱ្យកត់សម្គាល់ទាំងជំនួញ និង ការងារសិល្បៈ ៕

Related posts

Leave a Comment