ថ្ងៃខួបអាពាពិពាហ៌គម្រប់ ១៩ឆ្នំាស្រាប់តែលោក ខាន់ ជេមស៌ បង្ហោះសាររៀងប្លែកពីគេតិចថា…

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់លោក ខាន់ ជែមន៌ ហើយដែលមានទឹកដមសំលេងពិរោះនោះយ៉ាងណាមិញ ម្សិលមិញនេះ នាថ្ងៃ ទី ១៦ ខែឧសភា ឆ្នាំ ២០២០ គេឃើញលោកបានទំលាយរូបភាពមួយសន្លឹក ដែលមានអ្នកខ្លះមិនធ្លាប់បានឃើញពីមុនទេ។

លោកបា នភ្ជាប់សារដ៏ផ្អែមល្ហែមមួយថា៖ “ថ្ងៃនេះជាថ្ងៃគំរប់ខួប១៩ឆ្នាំគត់ ដែលពួកយើងបានរួមរស់ជាមួយគ្នា ហើយក៏ជារាងរហូតទៅផង ដែរបងស្រលាញ់អូន សុខ សុចិន្ដា មេធំរបស់ប្ដី”។

ក្រោយឃើញរូបភាពមួយសន្លឹកនេះហើយ អ្នកគាំទ្រជាច្រើនចូល comm ent ថា៖ “ល្អណាស់បងប្រុស ដែលគិតគូរដល់សុភមង្គល គ្រួសារជាធំ នេះទេីបហៅថាបុរសពិត មិនគិតពីរូបរាងកាយបងស្រី នៅតែស្រលាញ់ មិនប្រួលប្រែ គ្រួសារីករាយពិតប្រាកដ”។

មានម្នាក់ទៀតបន្ថែមថា “សុំសរសើរពូជេមស៌ណាស់ ដែលតស៊ូជាមួយប្រពន្ធ តាំងពីបាតដៃទទេរ រហូតដល់ខ្លួនមានបានគ្រប់យ៉ាង ជូនពរអោយពូជេមស៌កាន់ដៃប្រពន្ធរហូតដល់ចាស់កោងខ្នង ហើយស្រលាញ់ប្រពន្ធ និងកូនៗអោយច្រើនៗ ជាពិសេសជូនពរអោយពូជេមស៌ ជោគជ័យគ្រប់ការងារ” ព្រមទាំងនៅមានពាក្យជូនពរជាច្រើនទៀត ក្នុងថ្ងៃដ៏ពិសេសរបស់ តារាចម្រៀង ខាន់ ជេមស៌ ៕

Related posts

Leave a Comment