វីហ្សា និងថមមី រំភើបស្ទើរហោះទៅហើយក្រោយដឹងលទ្ធផលថាជាកូន

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានដឹងហើយថា កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀង សួស វីហ្សា និង លោក ​ថមមី បានដឹកដៃគ្នាចូលរោងការ ហើយបានធ្វើឲ្យហ្វេនៗជាច្រើនបានចូលរួមអបអរសាទរដល់អ្នកទាំងពីរ។ យ៉ាងណាមិញ ក្រោយពីរៀបការរួច យើងឃើញថា ជីវិតគូស្វាមី ភរិយារបស់អ្នកទាំងពីរពិតជាផ្អែមល្ហែម និងមានសុភមង្គលយ៉ាងខ្លាំង ដោយលោក ថមមី តែងតែតាមមើលថែ

ប្រពន្ធបានយ៉ាងដិតដល់។ ជាមួយគ្នានេះដែរ អ្នកទាំងពីរ តែងតែបង្ហាញជីវិតឯកជនរបស់ពួកគេ ឲ្យមហាជន ក៏ដូចជាហ្វេនៗផ្ទាល់បានឃើញពីសកម្មភាពជីវិតគ្រួសារនាង យ៉ាងមានក្តីសុខ។ យ៉ាងណាមិញកាលពីថ្មីៗនេះ វីហ្សា កាន់តែរំភើបក្រោយដឹងលទ្ធផល ថាជាកូនស្រី ក្នុងនោះបានបង្ហោះសារថា ជំរាបសួរចាស៎ ពេលនេះកំពុងជប់លាងពីរនាក់ប៉ាវា អបអរស្វាគមន៏ការដឹងលទ្ធផល ទទួល

បានកូនស្រីរបស់ពួកយេីង 06.05.2020កូនស្រីមានអាយុ 4ខែគត់ ឈ្មោះហៅក្រៅរបស់នាងគឺ ចេននី (Jenny) ចឹងពីពេលនេះទៅអាចហៅពួកខ្ញុំថា ប៉ាចេននី រឺក៏ ម៉ាក់ចេននី បានណា៎.. អរគុណអុំពូមីងបងប្អូនដែលតែងតែជូនពរពាក្យល្អៗដល់អូនចេននី នឹងម៉ាក់ៗអោយមានសុខភាពល្អរហូតមក គិតរួចស្រេចថាបេីបានកូនស្រីដាក់ឈ្មោះហៅក្រៅ ចេននី(Jenny) បេីបានកូនប្រុសដាក់ឈ្មោះហៅក្រៅ ចននី(Jonny)

Related posts

Leave a Comment