អត់សរសើរមិនបានទេ! តារាស្រីល្បី៣ដួង ជិះរថយន្តស៊េរីទំនើប ម៉ាក Audi យ៉ាងហុឺហារីឯតំលៃវិញមិនបាច់និយាយទេគឺញាក់សាច់

គេឃើញតារាជួរមុខទាំងនោះ បង្ហាញភាពហ៊ឺហា តាមរយៈការលេងម៉ូដរថយន្ដទំនើបៗ ជិះប្រជែងគ្នាមិនចាញ់តារានៅប្រទេសជិតខាងឡើយ។ ក្នុងនោះដែរ គេកត់សម្គាល់ឃើញមានតារាស្រីល្បីឈ្មោះ៣ដួង ជិះរថយន្ដទំនើបម៉ាក Audi យ៉ាងលីបព្រមគ្នាតែម្ដងនោះ គឺឱក សុគន្ធកញ្ញា ,សុខ ពីសី និងកែវ និសា។1. សុខ ពិសី ៖ តារាចម្រៀងស្រីជូរមុខគេនៅផលិតកម្មសាន់ដេ​ដែលមានសម្រស់លេចធ្លោសាច់សខ្ចីដូចបណ្ដូកលចេករូបនេះ ក៏ជិះរថយន្ដទំនើបម៉ាក Audi ពណ៌ស ផងដែរ ខណៈដែលនាងមានរថយន្ដ

ទំនើប២គ្រឿងផ្សេងទៀត ជិះឆ្លាស់គ្នា។សុខ ពិសី កាន់តែមានភាពទាក់ទាញ ហើយរូបសម្រស់កាន់តែរះត្រដែតតែម្ដង នៅពេលដែលនាងជិះរថយន្ដទំនើបនេះ យ៉ាងណា គេឃើញពិសី ប្រើប្រាស់រថយន្ដនេះយូរម្ដងៗប៉ុណ្ណោះ ខណៈដែលនៅតាមឆាកតន្រ្ដីតាមបណ្ដាខេត្ត និងនៅទីក្រុង គេឃើញនាងជិះរថយន្ដម៉ាក Lexus LS 460 ច្រើនជាង ហើយជាទម្លាប់ពេលចេញពីឆាក មិនថានៅខេត្តឬទីក្រុងទេ គឺនាងតែងតែមានក្រុមអ្នកគាំទ្រចោមរោមព័ទ្ធថត Selfie ជុំជិត​រកតែនាងរើខ្លួនមិនចង់រួចឡើយ។2. ឱក សុគន្ធកញ្ញា ៖ ជាទម្លាប់ ឱក សុគន្ធកញ្ញា និងស្វាមីរបស់នាង លោកអ៊ឹង សុខលី បានជិះរថយន្ដទំនើបម៉ាក Audi ពណ៌ខ្មៅ ជាមួយគ្នា

ឬជិះតែម្នាក់ឯងក៏មាន ប៉ុន្តែនាងនៅមានរថយន្ដផ្សេងៗទៀតជិះឆ្លាស់គ្នាផងដែរ។ រថយន្ដនេះ សុគន្ធកញ្ញា បានទិញតាំងពីមុនថ្ងៃរៀបការ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩មកម្ល៉េះ ហើយពេលនេះនាងមានកូនប្រុសម្នាក់ ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆាលី ទើបប្ដីនាងដឹកទាំងប្រពន្ធកូនដើរកម្សាន្ដលេងជាញឹកញាប់ ពេញរាជធានីភ្នំពេញ តែម្ដង។ ៣. កែវ និសា ៖ ពិធីការិនី CNC រូបនេះ បានជិះរថយន្ដម៉ាក Audi ពណ៌ស ជាច្រើនឆ្នាំហើយដែរ ខណៈដែលពេលខ្លះគេប្រទះឃើញនាងជិះរថយន្ដ Lexus LX 570 ក៏មានដែរ។តាមរយៈរូបបសម្រស់ផូរផង់ និងពូកែតុបតែងខ្លួនបែបយុវវ័យ ទោះជាឆ្នាំនេះវ័យ៤០ឆ្នាំទៅហើយក្ដី ប៉ុន្តែកែវ និសា ដែលមានឈ្មោះដើមថា វង្ស សុផាវណ្ណ នេះ នៅតែមានភាពទាក់ទាញមិនធម្មតាឡើយ

Related posts

Leave a Comment