ខ្ញុងចំលែកក្នុងចិត្ត កូនមួយកន្ទេលហើយ យប់ឡើងនៅយល់សប្តិបែបនេះទៀតគឺ

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ តារាកំប្លែងស្រី​ល្បីឈ្មោះ​ចេញពី​ក្រុមកំប្លែង ស៊ីធីអិន នាងខ្ញុង ដែលកំពុងទន្ទឹង​ចាំ​ថ្ងៃឃើញមុខ​កូនដំបូង​រួម​នាយកៃដ ជាស្វាមី នៅព្រលឹមថ្ងៃទី១៥ ខែឧសភា នេះ​ បានបង្ហាញនូ​វអារម្មណ៍ហួសចិត្ត​ជាខ្លាំង​ពាក់ព័ន្ធ​​ការយល់សប្ដិរបស់ខ្លួន​ទាំងភ្ញាក់ផ្អើល​ជាខ្លាំង​។ លើសពីនេះទៅទៀត អ្នកនាង ខ្ញុង ជាតារាកំប្លែង ដ៏មានប្រជាប្រិយភាព មួយរូប ពោរ

ពេញដោយវោហាស័ព្ទ និងកាយវិការកំប្លុកកំប្លែង ត្រូវចិត្តអ្នករាល់គ្នា ខ្លាំងណាស់។ ​បង្ហាញ​នូវសំណេរខ្លី​ទាំង​ព្រលឹម​អុលតារាកំប្លែង​ក្រុមនាយពាក់មី បានបញ្ជាក់​បែបនេះថា៖ «មានប្ដីមានកូន​ពេញក្រោលទៅហើយមកយល់សប្ដិឃើញពស់ចឹកអីណា ជោរម៉េះ»។ នៅខាងក្រោម​ការបង្ហោះ​នេះ​គណនីហ្វេសប៊ុកឈ្មោះ Sem Peou Panda ក៏រំលេចខមិន​បែបលេងសើចថា៖ «ជិតដល់គូទៀតហើយ​មើលទៅ»៕

Related posts

Leave a Comment