មិនដែលនឹកស្មានសោះថាមានថ្ងៃនេះ មនុស្សម្នាក់ដែលខូចខ្លាំង សាវ៉ាអស់យាយ គ្មានលេខដាក់ ក្បត់សុទ្ធតែនៅនឹងមុខ ចុងក្រោយក្លាយជាប្ដីល្អ និងប៉ាល្អ

មនុស្សស្រី​គ្រប់​រូប​ តែងតែប្រាថ្នាចង់បានមនុស្សប្រុសម្នាក់ដែលមាន​ចិត្ត​ស្មោះ​ត្រង់​ (មិនចេះ​ខូចខិល​ សាវ៉ា) ចេះយល់ចិត្ត​ ក៏ដូចជា​យកចិត្ត​ទុកដាក់​ មាន​ទំនួល​ខុសត្រូវ​ មាន​រូប​រាង​ស្រស់សង្ហារ​ និងមានជីវភាព​សមរម្យ​ មកធ្វើជាគូជីវិតរបស់ខ្លួន​ តែចំពោះមនុស្សប្រុសដែលមាន​គ្រប់​លក្ខណៈ​សម្បត្តិ​បែបនេះ​ អាចនិយាយបានថាមិនសូវមាន​ច្រើន​នោះទេ។

ដោយឡែក​ ងាកទៅមេីល​ជីវិត​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​វិញ​ បេីយេីង​ក្រឡេក​មេីលមួយភ្លែត​នោះ​គឺពោរពេញទៅដោយស្នាម​ញញឹម​យ៉ាង​មាន​សុភមង្គល​ ប៉ុន្តែ​នៅខាងក្រោយវិញគឺបានបង្កប់នូវរឿងរ៉ាវជាច្រេីន​ ខណៈ​ដែលកាលពី​កន្លងទៅ​​ បុរស​ជាប្តីគឺជាមនុស្សដែលខូចខិល​ តែដោយសារ​ការខិតខំ​ និង​ភាព​អត់ធ្មត់​ស៊ូទ្រាំ​របស់ប្រពន្ធ​បាន​ធ្វើ​ឲ្យ​ប្តី​របស់​គាត់អាចកែប្រែ​ខ្លួនទៅជា​មេ​គ្រួសារ​ម្នាក់ដ៏ល្អបាន។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Zä Zä​ ដែលត្រូវ​ជា​ប្រពន្ធ​បាន​មាន​ការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ប្ដូរពីមនុស្សប្រុសដែលខូច សាវ៉ា មកធ្វើជាប្ដីល្អ ប៉ាល្អ មិនដែលនឹកស្មានសោះថាមានថ្ងៃនេះ មនុស្សម្នាក់ដែលខូចខ្លាំង អ្នកដែលស្គាល់ម្នាក់ណាក៏ប្រាប់មិនឲ្យយកដែរ ព្រោះថាមនុស្សសាវ៉ាអស់និយាយ

គ្មានលេខដាក់ ក្បត់សុទ្ធតែនៅនឹងមុខ ទម្រាំបានមកដល់ពិននេះមែនងាយៗទេ ទ្រាំ អស់ពីទ្រាំហើយ ឥឡូវកូន១បាត់ ពេលវេលាពិតជាដើរលឿនណាស់ អរគុណដែលព្រមកែគ្រប់យ៉ាងដើម្បីស្រីម្នាក់នេះ. ជឿខ្ញុំទៅស្រីៗ ឃើញគេខូចកុំទាន់វាយតម្លៃគេណា សុខចិត្តខូចមុនគ្រាន់ជាងការហើយបានខូចហាហា»។

Related posts

Leave a Comment