ដូចកូនភ្លោះពេល ស៊ឹម សូលីកា និងកូនស្រី តែងខ្លួនដូចគ្នាបែបនេះ

ភ្នំពេញ៖ ទោះជា អ្នកនាង ស៊ឹម សូលីកា ដែលជាអតីតពិធីការិនី ជើងចាស់មួយរូប មិនបានប្រឡូក​ក្នុងវិស័យសិល្បៈដូចមុនក្ដី តែតារាស្រីរូបនេះ បានធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ជីវិតគ្រួសារមួយ ដែលពោរពេញដោយក្ដីសុខ ជាមួយស្វាមី និងកូនស្រីបណ្ដូលចិត្ត។

ជារឿយៗ ស៊ឹម សូលីកា តែងបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពី ពេលវេលាជួបជុំគ្នាជាមួយគ្រួសារជានិច្ច។ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ ស៊ឹម សូលីកា​បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយកូនស្រី ក្នុងការរៀបចំតុបតែងខ្លួន ក្នុងស្ទាយ៍ដូចគ្នាបេះបិទ។

ក្នុងនោះដែរ ម្ដាយកូនទាំង២នេះ បានស្លៀកក្នុងឈុតសម្លៀកបំពាក់បែបសុភាពនារីខ្មែរ សំពត់ហូលផាមួង អមដោយគ្រឿងអលង្ការពេជ្រ ចែងចាំងទាំង២នាក់តែម្ដង។ តាមរយៈរូបភាពទាំងនោះដែរ តារាស្រីរូបនេះ និងកូនស្រី មានស្នាមញញឹមស្រស់ប្រិមប្រិយទាំង២នាក់ និងត្រូវបានហ្វេនៗចង់ច្រឡំ ស្មានតែកូនភ្លោះថែមទៀតផង។

Related posts

Leave a Comment