មិនដែលដឹងសោះ ស្ងាត់ៗ ប្រាសាទ ដាវីន បង្អួតមានទម្ងន់កូនដំបូង យ៉ាងមានក្ដីសុខ

ភ្នំពេញ៖ អតីតតារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ កញ្ញា ប្រាសាទ ដាវីន ក្រោយប្រឡូក សិល្បៈអស់រយៈជាង១០ឆ្នាំមកនេះ តារាស្រីរូបនេះ ហាក់នៅតែអាចរក្សាបាននូវសម្រស់ស្រស់ស្អាតដដែល ទោះបីជា មួយរយៈចុងក្រោយមកនេះ នាងមិនសូវបង្ហាញមុខក្នុងវិស័យសិល្បៈច្រើនដូចមុនក៏ដោយ ប៉ុន្តែអ្នកគាំទ្រភាគច្រើន នៅតែបន្តតាមដានជីវិតរស់នៅប្រចាំថ្ងៃរបស់នាងជានិច្ច។

ក្នុងនោះផងដែរ ថ្មីៗនេះ មហាជនមួយចំនួន មានការភ្ញាក់ផ្អើលខ្លាំង ដោយតារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដោយបានបង្ហាញផ្ទៃពោះកូនដំបូងរបស់នាង យ៉ាងស៊ិចស៊ី ជាមួយគូស្នេហ៍ កម្លោះសង្ហាជនជាតិបរទេសម្នាក់ ឃើញហើយពិតជា មានភាពស្រស់ស្អាត និងមានក្ដីសេចក្ដីសុខសុភមង្គលខ្លាំង គូរឲ្យច្រណែន។

ជាមួយគ្នានេះដែរ មានមិត្តៗអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រតារាស្រីរូបនេះជាច្រើន បាននាំគ្នាចូលរួមអបអរសាទរ និងជូនពរជាហូរហែរ សូមឲ្យមានសុខភាពល្អទាំងម្ដាយ ទាំងកូន ផងដែរ។ គួរបញ្ជាក់ផងដែរថា កន្លងមក អ្នកនាង មិនដែលបង្ហាញពីជីវិតគូនោះទេ ទើបលើកនេះ អ្នកនាងបង្ហាញទាំងគូស្នេហ៍ និងកូនក្នុងផ្ទៃតែម្តង៕ ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment