បើទោះបីចែកផ្លូវជាមួយស្វាមីជាយូរខែក៏ពិតមែន តែតារាចម្រៀង ទូច ស្រីលក្ខណ៍ នៅតែបន្តកើតទុក្ខ និង បង្ហោះសារប្លែកៗជាបន្តបន្ទាប់ដែលធ្វើឱ្យគេដឹងថានាងនៅមិនទាន់ដាច់អាល័យជាមួយស្វាមី ។ទូច ស្រីលក្ខណ៍ ដែលធ្លាប់ជាតារាចម្រៀងចូលចិត្តធ្វើកាយវិការបែបក្រមិចក្រមើមធ្វើឱ្យអ្នកគំាំទ្ររីករាយនោះ បានផ្លាស់ប្តូរស្ទើរទាំងស្រុងក្រោយពីជីវិតប្តី
ប្រពន្ធរបស់នាងដើរដល់ផ្លូវបំបែក ។ យ៉ាងណាមិញមួយរយៈនេះ ទូច ស្រីលក្ខណ៍ បានបង្ហោះសារប្លែកៗរួមនឹងរូបភាពយំយែកថាការលើកឡើងរបស់តារាចម្រៀង ទូច ស្រីលក្ខណ៍ ក៏ទទួលបានការយល់ស្របពីសំណាក់អ្នកគាំទ្រ តែក៏មានមិត្តភក្តិជាច្រើនបានលើកទឹកចិត្តឱ្យនាងរឹងមំាបន្ថែមទៀត ។ គេចាំថា ទូច ស្រីលក្ខណ៍ បានសារភាពថានាង និង ស្វាមី
បានចែកផ្លូវគ្នាមួយរយៈមកហើយ គ្រាន់តែមិនទាន់បានលែងលះគ្នាតាមផ្លូវច្បាប់ ។ ហាក់ខុសពីតារាដទៃទោះរស់នៅដោយឡែកពីគ្នាក៏ពិតមែនតែ ទូច ស្រីលក្ខណ៍ នៅតែបន្តរក្សាទុករូបភាពដែលជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមរវាងនាង និង ស្វាមីនៅក្នុងហ្វេសប៊ុកដដែល ៕