មិនខ្វល់ថាជាតារាល្បី! ណៈដេត ឈរចែកអាហាររាប់រយប្រអប់ផ្ទាល់ដៃ ដល់មនុស្សខ្វះខាត

ថ្ងៃនេះ តារាសម្ដែងប្រុសជួរមុខប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃគឺ ណៈដេត បានចុះចែកអាហារប្រអប់ដល់មនុស្សទូទៅ នៅសកលវិទ្យាល័យមួយឈ្មោះ Rangsit University ប្រទេសថៃ ក្នុងកាលៈទេសៈវីរុសកូវីដ ១៩ កំពុងរាតត្បាត ។សកម្មភាព ណៈដេត កំពុងឈរចាំចែកអាហារដោយផ្ទាល់ដល់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់អាយុ ភេទ មាន ឬក្រ

នោះទេ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការកោតសរសើរពីទឹកចិត្តដ៏ល្អបរិសុទ្ធរបស់តារាប្រុសរូបនេះយ៉ាងខ្លាំងថា លោកមិនត្រឹមតែមានរូបរាងសង្ហា និង ជា Idol របស់ទស្សនិកជនជាច្រើនប៉ុណ្ណោះទេ សូម្បីតែទឹកចិត្ត និង បេះដូងដ៏ជ្រះថ្លាបរិសុទ្ធគួរឱ្យគោរពស្រឡាញ់ ។

Related posts

Leave a Comment