៦ យ៉ាង ត្រូវប្រយ័ត្នខ្ពស់ចំពោះអ្នកកើតឆ្នាំជូតនៅអាយុទាំងនេះ ព្រោះទំនាយជួបគ្រោះកាចខ្លាំង

តាមសៀវភៅតម្រាមហាសង្ក្រាន្តឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស ២០២០ របស់ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញពីការព្យាករណ៍លោកអ្នកដែលកើតឆ្នាំជូត មានអាយុចាប់ពី ៦ ឆ្នាំ ដល់ ៨០ ដែលមានទំនាយខុសៗគ្នា ។សម្រាប់លោកអ្នកជាបុរសដែលកើតឆ្នាំជូតមានអាយុ ០៧, ១៦, ១៩, ២៨, ៣១, ៤០, ៤៣, ៥២, ៥៥, ៦៤, ៦៧, ៧៦ និង ៧៩ ឆ្នាំ ។ រីឯលោកអ្នកជាស្រ្តីដែលមានអាយុ ០៦, ១៥, ១៨, ២៧, ៣០, ៣៩, ៤២, ៥១, ៥៤, ៦៣, ៦៦, ៧៥ និង ៧៨ ឆ្នាំ បើតាមទំនាយថា ឆ្នាំនេះជាឆ្នាំមានគ្រោះថ្នាក់ធំ ដែលតម្រូវឱ្យលោកអ្នកជាបុរស និង ស្រ្តី មានការប្រុងប្រយ័ត្នឱ្យបានមែនទែន ព្រោះហេតុនឹងអាចកើតឡើងបានជាច្រើនប្រការ ដូចជា ៖

១-កើតហាយនៈលិចលង់ គឺត្រូវខូចខាតលុយកាក់អារលីងពីខ្លួន ។
២-កើតការផ្លាស់ប្តូរព្រាត់ប្រាស់និរាសចាកចោលគ្នា ដោយសត្រូវធ្វើទោស ឬ ជួបសេចក្តីទុក្ខលំបាក ឬ ត្រូវធ្វើដំណើរទៅស្រុកឆ្ងាយដោយមានហេតុផលចាំបាច់ ។ ចំពោះអ្នកដទៃមានបំណងនឹងផ្លាស់ប្តូរ ឬ ចង់ធ្វើដំណើររមែងបានដូចសេចក្តីបំណង ។
៣-បងប្អូនញាតិមិត្តជាទីស្រឡាញ់ នឹងប្រែក្លាយទៅជាសត្រូវ ស្អប់ខ្ពើមគ្នា ។
៤-ត្រូវគេបោកកេងប្រវ័ញ្ចធ្វើបាប ឱ្យខូចខាតនូវរបបស់ជាទីស្រឡាញ់ហួងហែងជាទីគាប់ចិត្ត ។
៥-ត្រូវចោរលួច ឬ ភ្លើងឆេះ ឱ្យបានសេចក្តីក្តៅក្រហាយ និង ការខកចិត្ត ។
៦-អ្នកធ្វើការជាមួយគ្នា មានគំនិតផ្តន្ទាឈ្នានីស ឬ រង់ចាំចាប់កំហុស ជាហេតុធ្វើឱ្យទទួលទោសទណ្ឌធ្វើការងារច្រើនលើសលន់ ប៉ុន្តែសេចក្តីគួរគាប់ គ្មានត្រូវគេបោកបញ្ឆោតទៅក្នុងផ្លូវអកុសល ៕

Related posts

Leave a Comment