កុំសួរថា ហេតុអីបានស្រលាញ់គ្នាបានយូរម្លេះ? ខ្ញុំគ្មានអ្វីនិយាយក្រៅពីពាក្យថា ស្រលាញ់មនុស្សម្នាក់មិនមែនទាល់តែ

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានយល់ជ្រាបច្បាស់ហើយថា ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នារីដ៏ស្រស់ស្អាតម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Thavi Vandyបានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនឹងមនុស្សជាទីស្រលាញ់របស់នាង អមមកជាមួយខ្លឹមសារសំណេរមួយឃ្លា ដែលធ្វើឱ្យមហាជន មានភាពច្រណែននឹងសេចក្ដីសុខរបស់គូស្នេហ៏មួយគូរនេះយ៉ាងខ្លាំង។

ដោយឡែក ម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ថា៖”នៅក្បែរមនុស្សសាមញ្ញតែមានអារម្មណ៍ថាអស្ចារ្យ ប្រសើរជាងនៅក្បែរមនុស្សអស្ចារ្យ តែមានអារម្មណ៍ថាយើងមិនដល់គេ។ ហើយកុំសួរថា ហេតុអីបានស្រលាញ់គ្នាបានយូរម្លេះ? ខ្ញុំគ្មានអ្វីនិយាយក្រៅពីពាក្យថា ស្រលាញ់មនុស្សម្នាក់មិនមែនទាល់តែអ្នកជុំវិញខ្លួន យល់ថាល្អ ពេញចិត្តទើបយើងទទួលនោះទេ។

យ៉ាងណាមិញ មនុស្សយើងម្នាក់ៗ មានការសម្រេចចិត្តខ្លួនឯង យើងតែម្នាក់គត់ ដែរត្រូវសួរខ្លួនឯងថា យើងពិតជាស្រលាញ់គេប្ញអត់? មិនមែនព្រោះតែសំដីអ្នកផ្សេង ធ្វើអោយយើងខ្វះការពិចារណានោះទេ តែយើងត្រូវថ្លឹងថ្លែងអោយច្បាស់ថា ត្រូវរស់នៅតាមអ្វីដែរយើង យល់ថាមានសុភមង្គល បើខ្វល់តែធ្វើតាមចិត្តអ្នកដទៃ នោះមួយជីវិតនេះ អ្នកនឹងរកក្តីសុខអោយខ្លួនឯងមិនបានទេ”។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment