លោក ប៉ែន ចំរុង គឺជា តារាសម្តែង និងជាពិធីករ ដ៏ល្បីមួយរូប ដែលបងប្អូនអ្នកគាំទ្រ ពិតស្គាល់ច្បាស់ជាក់ជាមិនខាន។ តារារូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជន ។ ក្រៅពីអាជីពនេះ តារារូបនេះ តែងលេចមុខញឹកញាប់ខ្លាំងណាស់ ក្នុងកិច្ចការសប្បុរធម៌ ជួយសង្គម មិនដែលដាច់ឡើយ។
ទោះបីជាលោក មានការវល់ខ្លាំងក៏ដោយ ក៏លោកមិនដែលភ្លេចឡើយ ក្នុងការផ្តល់នូវភាពកក់ក្តៅជូនភរិយាជាទីស្រឡាញ់របស់លោក ។ ហើយកាលពីពេលកន្លងទៅថ្មីៗនេះ លោក បាននាំភរិយាដែលកំពុងពពោះ ទៅលំហែកាយ បែបធម្មជាតិ សាមញ្ញៗ ស្ទួចត្រី នៅសៀមរាបកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ចំណែកនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០ នេះ លោកបាននាំភរិយាទៅលេងកម្សាន្តនៅតំបន់មួយទៀតហើយ មើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ លោក ប៉ែន ចំរុង បានបញ្ជាក់បន្ថែមថា “នាំ សំណព្វចិត្ត មកមើលភ្នំ ព្រៃ ទឹកថ្លា ម្តងមើលអស់ប៉ុន្មានសុីប្លូន ? #ទំនប់ទឹកពាមល្វា”។
ភរិយារបស់ បានបន្ថែមថា “ថ្ងៃចុងសប្ដាហ៍ប្ដីនាំមកមេីលព្រៃភ្នំ ជិះកាណូតលេង ស្រស់ស្រាយ សុំស្វីតតិចហេីយ ក្ដីសុខគ្រួសារតូច My baby 22 សប្ដាហ៍ 3ថ្ងៃ “៕