កែវ ច័ន្ទសម្ផស្ស កូនពីរកាន់តែស្អាត បំបែកពាក្យចាស់បុរាណ «យកប្តីចាស់ ចាស់តាមប្តី

ក្រោយពីរៀបការប្រមាណជា ១១ ឆ្នាំពេលនេះតារាចម្រៀង កែវ ចន្ទសម្ផស្ស មានកូនពីរនាក់ ហើយកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី ។ អ្វីដែលកត់សម្គាល់មានការលើកឡើងថាចុងក្រោយនេះ គេសង្កេតឃើញ កែវ ចន្ទសម្ផស្ស កាន់តែក្មេងហើយស្អាតជាងមុនថែមទៀត ។ធ្លាប់មានការនិយាយតាំងពីដើមថា បើស្ត្រីដែលរៀបការជាមួយស្វាមីដែលមាន

អាយុចាស់ច្រើន តែចាស់ទៅតាមប្តី តែយ៉ាងណានេះគ្រាន់ជាការនិយាយលេងសើចប៉ុណ្ណោះបើគេក្រឡេកមើល កែវ ចន្ទសម្ផស្ស វិញកាន់តែស្អាតប្លែកជាងមុន ដោយខ្លះលាន់មាត់ថាកូនពីរហើយតែនាងនៅតែក្មេងស្អាតជាងកាលទើបរៀបការដំបូងៗទៅទៀត ។ មានការបង្ហើបថារឿងអីមិនស្អាត និង ក្មេងបើរាល់ថ្ងៃ កែវ ចន្ទសម្ផស្ស រស់នៅយ៉ាង

មានក្តីសុខដោយទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីជាខ្លាំង ។កន្លងមកតារាចម្រៀងរូបនេះធ្លាប់លើកឡើងប្រាប់ ថា ទោះមានស្វាមីចាស់តែស្វាមីនាងជាបុរសល្អដែលនាងគិតថានាងជាស្រ្តីសំណាងបំផុត ។ គេចាំបានថាក្រោយពីរៀបការភ្លាមៗ កែវ ចន្ទសម្ផស្ស មិនបានបង្ហាញមុខមាត់ស្វាមីជាសាធារណៈឡើយទើប តែប៉ុន្មានឆ្នាំចុងក្រោយនេះ

ទើបនាងបើកបង្ហាញជីវិតឯកជនដល់អ្នកគាំទ្រ  ។ សព្វថ្ងៃនេះក្រៅពីការងាររាជការ កែវ ចន្ទសម្ផស្ស នៅតែបន្តអាជីពចម្រៀងដដែល គ្រាន់តែនាងមិនទទួលការចេញទៅសម្តែងនៅក្រៅប្រទេសដូចមុន ៕

Related posts

Leave a Comment