កើត​មក​ សភឿក ខុស​គេ​មែន តែ​ពីរនាក់​បងប្អូន​នេះ កំពុងល្បី ផ្ទុះការចាប់អារម្មណ៍ទូទាំងសកលលោក

បរទេស៖ ថ្មីៗនេះ បងប្អូន​ស្រី ជន​ជាតិ​កាហ្សាក់​ស្ថាន​ចំនួន​២រូប​ កំពុង​តែ​ទទួល​បាន ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​លេង​បណ្តាញ​សង្គម​តាម​រយៈរូប​​សម្រស់​ដ៏​ចម្លែក ប្លែក​ពី​អ្នក​ដ៏ទៃ​​របស់​ពួកគេ​។

ជុំ​វិញលក្ខណៈរូប​រាង​ដ៏​ចម្លែក​នេះដែរ​ ​​បងប្អូនស្រី​ទាំងពីរនាក់​​ដែល​បង​ស្រី​មាន​ឈ្មោះ​ថា​Asel Kalaganova មាន​អាយុ​១៤​ឆ្នាំ និង​ប្អូន​ស្រី​Kamila Kalaganova អាយុ​២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ពួកគេ​ទាំង​ពីរ​ បាន​កើត​មក ​ជាមួយ​នឹង​ស្បែក​សស្លេក​ បូករួមទាំងសក់ ចិញ្ចើម​ និងរោម​ភ្នែក​គឺ​សុទ្ធតែ​មាន​ពណ៌ស​ទាំង​អស់​ ដែល​នេះ​គឺ​បង្កមក​​​ពី ​ជម្ងឺ​ម្យ៉ាង​ដែល​ហៅ​ថា ជម្ងឺ​ខ្វះជាតិ​ពណ៌(Albinism) ​។

​ជាក់ស្តែង នៅ​ពេល​ដែល​Asel កើត​មកដំបូង ​ក្រុម​គ្រួសារ​របស់​នាង​ ក៏​មាន​ការភ្ញាក់​ផ្អើល ​ជា​ខ្លាំង​។ ពួកគេ​មិន​ដឹង​ថា ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​Asel នោះ​ទេ។ ក៏ប៉ុន្តែ​បន្ទាប់​មក​ ទើប​ម្តាយ ​និង​ឪពុក​របស់​នាង​ ដឹង​ថា​កូន​របស់​ពួកគេ បា​ន​កើតមាន ​ជម្ងឺ​ខ្វះជាតិ​ពណ៌នេះ​។

បើ​យោង​ទៅ​តាម ​អង្គការក្នុង​ស្រុក​​មួយ ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា​NOAH បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​​អត្រា ​អ្នក​ដែល​កើតជម្ងឺ​ប្រភេទ​នេះ នៅ​ក្នុង​ប្រទេសកាហ្សាក់​ស្ថាន​​គឺអាច​​មាន​ត្រឹម​តែ ក្នុង​កម្រិត​​១ ​ក្នុង​ចំណោម ៣,០០០ នាក់ ទៅ​ ១ ក្នុង​ចំណោម ២០,០០០នាក់​តែ​ប៉ុណ្ណោះ។​

យ៉ាង​ណាមិញ​ បើ​​ទោះបីជា​ពួកគេ ​មានលក្ខណៈ​រូប​សម្រស់​ខុស​ប្លែក​ពី​អ្នក​ដ៏ទៃ​ក៏​ពិត​មែន ​តែ​វា​ក៏​មិន​ប្រាកដ​ថា ​ជា​រឿង​មិន​ល្អ​ដែរ។ ពោល​គឺ ​នៅ​អាយុ​១០​ឆ្នាំ​​Asel ក៏​បាន​ចាប់​ផ្តើម​អាជីព​ជា ​អ្នកតារា​ម៉ូដែល​ទៅហើយ។ បន្ថែម​ពី​នេះ ​ចាប់​តាំង​ពី​ពេល​ដែល ​រូប​របស់​Asel និង​ប្អូន​ស្រី​របស់​នាង ​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្តាញ​សង្គម រួច​​មក​ពួកគេ​ក៏ បានទាក់​​ទាញ​បេះដូង របស់​​

មហាជន ​ជា​ច្រើន​រួច​ទៅហើយ។ ដែលភាព​ល្បី​ល្បាញ​ទាំង​​នេះ​គឺគួរ​តែ​អរគុណ​ដល់​ សម្រស់ខុស​ប្លែក​គេ ​របស់​ពួកនាង​នេះតែម្តង។ គួរបញ្ជាក់​ផងដែរថាAsel មាន​បងប្អូន​ចំនួន​៣​នាក់ ​គឺ​ស្រី​២​ប្រុស​១ តែ​ប្អូន​ប្រុស​បន្ទាប់​របស់​នាង ​មិន​បាន​កើត​ជម្ងឺ​នេះដូច​Asel និង​ប្អូន​ស្រី​ពៅដែល​

Related posts

Leave a Comment