ម៉ាក់យាយសម័យ២០២០! វ័យ៧១ឆ្នាំ តែកុំមើលលេងខ្លួនមួយទំហឹង ស្មានតែក្រមុំ២០ជាង

បរទេស៖ ​បង្កការ​ភ្ញាក់​ផ្អើលជា​ខ្លាំង​ក្រោយ​ពី​បាន​ឃើញ ​លោក​យាយ​ដែល​មាន ​វ័យ​រហូតដល់ទៅជាង៧១​ឆ្នាំ​ទៅ​ហើយ ​តែបើ​​មើល​ទៅ​រាង និង​ស្ទាយ៍តុប​តែង​ខ្លួនវិញ​គឺ​ នៅ​តែ​ស៊ី​វីល័យ​ និង​ឆើត​ឆាយ​ខ្លាំង​ដដែល​​។

ជាក់ស្តែក កាលពីពេល​ថ្មីៗនេះ ​អ្នកច្នៃ​ម៉ូតរ៉ូប​អាពាហ៍ពិពាហ៍​​ដ៏ល្បី​ដែល​មាន​ឈ្មោះ​ថា​Vera Wang បានធ្វើ​ឲ្យ​អ្នកគ្រប់គ្នា​លួច​សរសើរ​មិន​ដាច់ពីមាត់​ ក្រោយ​ពេល​​បង្ហោះ​នៅ​រូប​ជា​ច្រើនសន្លឹក ​លើ​​ផេក​ផ្លូវ​ការ​របស់​លោកយាយរួចមក​។ ​តាម​រយៈរូប​ទាំង​នោះ​ គេ​ឃើញ​ថា​Vera Wang បាន​ធ្វើកា​រតុបតែង​​ខ្លួន​ ​បែប​ស្ទាយ​យុវវ័យ​ទាន់​សម័យ ជាមួយ រាង​ដ៏ស្លីម​ស្អាត​មើល​ទៅ​ហាក់​មិន​សម ​នឹង​អាយុ​ទាល់​តែ​សោះ​។

ជាមួយគ្នា​នេះ​ដែរ បន្ទាប់​ពី​បាន​ឃើញ ​រូប​ទាំង​នោះ​ហើយ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្តាញ​សង្គម​ជា​ច្រើន ​បាន​លួច​ច្រណែន​ ពី​លោក​យាយ​វ័យ​៧១​ឆ្នាំ​រូប​នេះ គ្រប់​គ្នា​​ដែល​នៅតែ ​ប៉ិន​តុប​តែង​ខ្លួន​ និងអាច​រក្សា​រាង ​ឲ្យ​នៅ​តែ​ស្រស់​ស្អាត​ដូច​វ័យ​២០​ឆ្នាំ​ផងដែរ៕ ​

Related posts

Leave a Comment