រៀបការច្រើនឆ្នាំហើយ! លើកទី១ឃើញ គង់ សុជាតិ បង្ហោះសារប្លែក មានជនទី៣មកជ្រែកជីវិតគូ

ភ្នំពេញ៖ អ្នកណាមិនដឹង ពីជីវិតប្ដីប្រពន្ធ របស់ពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ ដែលបច្ចុប្បន្ន នាង និង ស្វាមី តែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នា ទៅវិញទៅមកមិនឲ្យចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ។

បើទោះបី អ្នកទាំងពីរបានរៀបការមកជាច្រើនក៏ពិតមែន តែទំនាក់ទំនងជីវិតប្ដី ប្រពន្ធរបស់ អ្នកនាង គង់ សុជាតិ នៅតែល្អូកល្អើន និង មើលទៅនាងជាមួយស្វាមី ព្រមទាំងកូនពិតជាមានសុភមង្គលកាន់តែខ្លាំងឡើង។ ជាពិសេស ពិធីការិនីល្បីឈ្មោះរូបនេះ ក៏តែងតែបង្ហោះរូបភាព ព្រមទាំងភ្ជាប់សារផ្អែមល្ហែមទៅកាន់ស្វាមីគួរឲ្យច្រណែនផងដែរ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើលខ្លាំងនោះគឺ អ្នកនាង គង់ សុជាតិ បានបង្ហោះសារប្លែកមួយទាក់ទងជាមួយជនទី៣ ចូលមកជ្រៀតជ្រែក ក្នុងជីវិតគូរបស់អ្នកនាង។ ដោយសារនោះបាននិយាយថា៖

កើតមកជាមនុស្សស្រី កុំទៅគិតចង់ដណ្ដើមរបស់អ្នកដទៃ ហើយកុំនិយាយថា ប្ដីគេចូលមករកមុន បើខ្លួនឯងមិនចង់ដែរ គេក៏មិនបានត្រូវអត់?”រៀនរស់នៅជាមួយការពិតផងទៅកុំចូលចិត្តចង់នៅជាមួយនឹងអ្វីដែលជាភាពបោកប្រាស់នឹងខ្លាំងពេក។

សារអ្នកនាង គង់ សុជាតិ

ក្រោយឃើញសារប្លែកបែបនេះហើយ ក៏មានអ្នកស្គាល់គ្នាជាមួយតារារូបនេះ បានចូលទៅ Comment និយាយស្ដីផ្លែផ្កា ថាឲ្យអ្នកដែលជាជនទី ៣នោះយ៉ាងចាស់ដៃតែម្ដង។ តែទោះជាយ់ាងណាក៏ នាងមិនបានបង្ហើបឈ្មោះប្រាប់ថា​ម្នាក់ស្រីជាជនទី៣នោះ ថាជានរណានៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖​

Related posts

Leave a Comment