ផ្ទុះ​ទៀតហើយ​! ម៉េង កែវពេជ្ជតា ចេញ​វីដេអូ​ហៅ ច​ន ច័ន្ទ​លក្ខិណា ឲ្យ​ចូលមក​តតាំង​បើ​ខ្លាំង និង​ហែក​ខ្ទេច​ពី​ចរិត​ពិត ព្រោះតែ​អត់ទ្រាំ​នឹង​…(​មានវីដេអូ​)

ភ្នំពេញ​៖ ដូចដែល​គ្រប់គ្នា​បានដឹង​ហើយ សង្គ្រាមពាក្យសម្តី​ហែកហួរ​គ្នា​រវាង អ្នកនាង ម៉េង កែវពេជ្ជតា និង ច​ន ច័ន្ទ​លក្ខិណា បានធ្វើ​ឲ្យ​កក្រើក​បណ្តាញ​សង្គម កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ មក​ម្លេះ ។

ប៉ុន្តែ ជម្លោះ​រវាង​អ្នក​ទាំងពីរ​ហាក់​បង្ហាញ​ភាពស្ងប់ស្ងាត់​ទៅវិញ នៅក្នុង​ចុងឆ្នាំ​២០១៩ បន្ទាប់ពី​គេ​បានឃើញ​អ្នក​ទាំង​ពីរបាន​ឈរ​ថតរូប​សែ​ល​ហ្វី​យ៉ាង​ស្និទ្ធ​នឹង​គ្នា​ហាក់ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ពីមុន​។​

ទោះយ៉ាងណា ជម្លោះ​ពាក្យសម្តី​របស់​អ្នក​ទាំងពីរ​ដែល​បាន​ស្ងប់ស្ងាត់​មួយរយៈ​ធំ បានចាប់ផ្តើម​ជាថ្មី ខណៈដែល​ថ្មីៗ​នេះ អ្នកនាង ម៉េង កែវពេជ្ជតា បានចេញ​វីដេអូ​និយាយ​ហែក​ខ្ទេច​ដើម្បី​ឲ្យ​បងប្អូន​មហាជន​បានដឹងថា តើ​ចរិត​ពិត​របស់​ប្រធាន​សិល្បៈ​រូបនេះ​របៀប​ម៉េច​…!

បន្ទាប់ពី​អ្នកនាង ពេ​ជ្ជ​តា អត់ទ្រាំ​ពុំបាន​នឹង​ការនិយាយ​ឌៀមដាម​បញ្ឈឺ ផ្ចាញ់ផ្ចាល​ពី​សំណាក់​ច​ន ច័ន្ទ​លក្ខិណា ទាក់ទង​រឿង​ដែល​អ្នកនាង ពេ​ជ្ជ​តា គ្រាន់តែ​លើក​អំពី​ហេតុផល​អតីត​ស្វាមី​អ្នកនាង បាន​បង្កើត​រឿង​ដ៏​អ​សោធ​បន្សល់​សំឡេង​ទុក បង្ក​ឲ្យ​រាលដាល​នៅលើ​បណ្តាញ​សង្គម មកទល់​សព្វថ្ងៃ ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ​មកលើ​រូប​អ្នកនាង​កាន់តែខ្លាំង​។

យ៉ាងណាមិញ ទាក់ទង​ការថត​សែ​ល​ហ្វី​យ៉ាង​ស្និទ្ធ​នឹង​គ្នា​មួយ​នោះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​ទម្លាយ​ថា នេះ​គ្រាន់តែ​ជា​រូបភាព​ដែល​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា សម្តែង​ឲ្យ​ល្អមើល​ធ្វើជា​ត្រូវរ៉ូវ​គ្នា នៅ​ចំពោះមុខ​មហាជន​ប៉ុណ្ណោះ ប៉ុន្តែ ធាតុពិត​គឺ​បន្លំ​ខ្លួន​ធ្វើជា​សត្រូវ​ពី​ខាងក្រោយ​ខ្នង​៕
ប្រភព ដោយ​៖ លឹម ហុង

Related posts

Leave a Comment