ថៅកែហាងពេជ្រ៖ ការធ្វើអំពើល្អ ដោយមិនរំពឹងផលតបស្នងនោះ បងប្អូននឹងទទួលបាន នូវសេចក្តីសុខក្នុងចិត្ត យ៉ាងពិតប្រាកដ

លោកស្រី ទ្រី ដាណា គឺជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញផ្សេងទៀត ដែលកំពុងតែលេចធ្លោ នៅក្នុងសង្គម ព្រមទាំងទទួលបានការកោតសរសើរយ៉ាងខ្លំាង ពីសំណាក់មហាជនទូទៅ តាមទង្វើររបស់លោកស្រី ដែលធ្វើកន្លងមក ជាពិសេសជួយឧបត្ថម្ភ អ្នកត្រូវការចាំបាច់ ជាហូរហែ។

សកម្មភាពរបស់លោកស្រី គឺជាគំរូដ៏ប្រពៃមួយ ហើយក៏បានធ្វើឲ្យគេភាគច្រើនដក់ជាប់អារម្មណ៍ ចងចាំ មិនអាចបំភ្លេចបាន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ រូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងបានភ្ជាប់សារដ៏មានខ្លឹមសារមួយទៀតហើយ ថា “ការធ្វេីអំពើល្អដោយមិនរំពឹងផលតបស្នងនោះ បងប្អូននឹងទទួលបាន នូវសេចក្តីសុខក្នុងចិត្ត យ៉ាងពិតប្រាកដ”។

ក្រោយពីឃើញសារនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន ចូល comment ថា៖ សូមសរសើរ សេចក្ដីល្អ អំពើល្អរបស់អ្នក, សែនស្រលាញ់ ខ្ញុំបានតែពាក់កណ្ដាលបង ខ្ញុំយកហើយ ព្រមទាំងនៅមានការពេញចិត្តជាច្រើនទៀត ចំពោះពាក្យដ៏មានន័យរបស់លោកស្រី ប៉ុន្មានម៉ាត់នេះ៕

Related posts

Leave a Comment