ឃើញស្អាតៗក្នុងTik Tok ដល់ពេលបែកធ្លាយរូបពិត សន្លប់ទើង

ចិន៖ សព្វថ្ងៃនេះ គ្មាននរណាម្នាក់ ដែល​បង្ហោះរូបភាពទាំងមុខមាត់អាក្រក់នោះទេ ហើយមិនមានមិត្តនារីមិនតិចនោះទេ ដែលតែងតែ edit រូប ប្រើប្រាស់ filter ឲ្យស្អាតភ្លឹងៗ​ ដើម្បីបង្ហោះបែប ដ្រាម៉ា ដើម្បីទាក់ទាញការចាប់អារម្មណ៍និងបានការកោតសរសើរពី សំណាក់មហាជនមិនស្ទើរ។

ជាក់ស្តែង កាលពីថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យអ្នកគ្រប់គ្នាហួសចិត្ត និងសម្រស់របស់តារាសង្គម ដែលមានសម្រស់ស្រស់ស្អាតនៅប្រទេសចិន ប្រៀបបានទេពអប្សរ នៅក្នុងកម្មវិធីដល់ល្បី TikTok តែប្រែបែរជាផ្លាស់ប្តូរ ក្រឡាប់ចាក់ដាច់ផ្ងារមួយរំពេច នៅពេលពួកគេLive stream វីដេអូ។

ក្នុងនោះផងដែរ រូបភាពដែលគេបាន Screen shot និងបានចែកចាយ ព្រោតព្រាត របស់តារាស្រីសង្គមទាំងនេះ ដែលពួកគេ បានLive វីដេអូ ដើម្បីជជែកកំសាន្ត ជាមួយ ហ្វេនៗ បានផ្ទុះការចាប់អារម្មណ៍ពី សម្រស់ពិតដែលបានបែកធ្លាយរបស់ពួកគេ ថាពួកគេមានសម្រស់ខុសគ្នាខ្លាំងប៉ុណ្ណា។

នុងនោះផងដែរ ពួកគេបានប្រើប្រាស់តិចនិចក្នុងការ Make up លក្ខណៈ baby face បូករួមជាមួយ ការប្រើប្រាស់ filter បានកែច្នៃ មុខមាត់របស់ពួកគេ ទៅជាមុខមូលធំ ទៅជារាង V shape ច្រមុះកំពិត ទៅជាស្រួលគួរគយគន់ និងកែវភ្នែកធំ និង contact lens ជាពិសេសនោះ សាច់មុខដែលមានស្នាមជ្រីវជ្រួញ ទៅជាតឹងណែន គួរឲ្យបេតី។

យ៉ាងណាមិញ នេះជាអ្វីដែលក្រើនរម្លឹងដល់ មិត្តនារីទាំងឡាយ​ ដែលកំពុងឈ្លក់វង្វេង និងសម្រស់ក្លែងក្លាយរបស់ខ្លួន ហើយបែរជាភ្លេចនិងសម្រស់ពិតទៅវិញ វានិងមានផងវិបាកនៅថ្ងៃក្រោយ បើសិនយើងណាត់ជួបនរណាម្នាក់នៅតាមអនឡាញ ប៉ុន្តែបែរជាសម្រស់ពិត នៅខាងក្រៅ ដូចមនុស្ស២ផ្សេងគ្នា៕

បើចង់ជ្រាបច្បាស់ថា សម្រស់ពិត របស់ពួកគេយ៉ាងណា សូមទស្សនារូបខាងក្រោម៖

Related posts

Leave a Comment