ពិតជាមិត្តល្អ! យុគ ចិន្តា លើកទឹកចិត្ត គង់ សុជាតិ «អ្វីៗគ្រប់យ៉ាងវាជារបស់យើង វានៅតែរបស់យើង អ្នកដាំអ្នកថែគឺជាម្ចាស់ផល»

ថ្វីដ្បិតនៅទ្រនំផ្សេងគ្នាក៏ពិតមែន តែនៅពេលអ្នកនាង គង់ សុជាតិ សម្រាកនៅក្នុងមន្ទីរពេទ្យ យុគ ចិន្តា បានចំណាយពេលមកសួរសុខទុក្ខមិត្តភក្តិដល់មន្ទីរពេទ្យ ស្របគ្នានោះនាងថែមទាំងបង្ហោះសារលើកកម្លាំងចិត្តដល់អ្នកនាង គង់ សុជាតិ ឱ្យរឹងមាំទៀតផង ។ចុងក្រោយនេះគេសម្គាល់ឃើញថាអ្នកនាង គង់ សុជាតិ បានបង្ហោះសារប្លែកៗជាបន្តបន្ទាប់

ហាក់បង្ហាញថា ជីវិតគូរបស់អ្នកនាងកំពុងមានអ្នកទីបីចូលជ្រៀតជ្រែក ។ការលើកឡើងរបស់ពិធីការិនី គង់ សុជាតិ ក៏ទទួលបានការគាំទ្រ និង ផ្តល់កម្លាំងចិត្តពីសំណាក់មិត្តភក្តិក្នុងសិល្បៈគ្រប់ៗគ្នា ។ ដោយឡែកអ្នកនាង យុគ ចិន្តា ក៏មិនបានមើលសំងំស្ងៀមដែរក្រៅពីទៅសួរសុខទុក្ខមិត្តភក្តិហើយ នាងថែមទាំងបង្ហោះសារលើកទឹកចិត្តដល់ គង់ សុជាតិ ថា

ការលើកឡើងរបស់ យុគ ចិន្តា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរថានេះទើបហៅថាជាមិត្តពិតប្រាកដ ដែលចេះជួយលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមកបែបនេះ ។ កន្លងមកអ្នកនាង យុគ ចិន្តា និង គង់ សុជាតិ ក៏ធ្លាប់រួមការងារជាមួយគ្នានៅទូរទស្សន៍ស៊ីធីអិនផងដែរ ៕

Related posts

Leave a Comment