រំភើបចិត្តជំនួស…ក្រោយសុខភាពបានប្រសើរ ភរិយា លោក សុវណ្ណ រិទ្ធី ប្រាប់ថា “ថ្ងៃនេះអូន បញ្ចព័រ បានត្រលប់ទៅផ្ទះមួយម៉ាក់ៗ ហើយ” (មានវីដេអូ)

កាលពីព្រឹក ម៉ោង ៨ និង២០ នាថ្ងៃទី ១៤​ ខែឧសភា​ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ភរិយា លោក សុវណ្ណ រិទ្ធី បានសម្រាលកូនស្រី ឈ្មោះ សុវណ្ណ បញ្ចព័រ ដោយជោគជ័យហើយ តែកើតមកមិនគ្រប់ខែទេ រឹតតែគួរឲ្យអាណិតថែមទៀតនោះ ភរិយារបស់លោក មានសុខភាពក៏មិនសូវល្អ ខ្សោយណាស់ (ពីព្រោះ ដេកមិនបាន ញុំាមិនបាន ពិបាកចិត្ត)។

ម្សិលមិញនេះ ភរិយា និងកូន របស់លោក សុវណ្ណ រិទ្ធី ហាក់មានសុខភាពប្រសើរឡើងបន្តិចហើយ។ ក្នុងនោះ ភរិយាយលោក សុវណ្ណ រិទ្ធី ក៏បានបង្ហោះសារមួយ ផ្តាំទៅម្តាយគ្រប់រូបផងដែរ ថា៖

“ឧបសគ្គបង្រៀនអោយខ្ញុំកាន់តែរឹងមាំ សូមផ្ដាំមដល់អ្នកម្ដាយទាំងអស់គ្នាថា ពេលទំងន់សូមកុំគិតច្រើន និងធ្វើអោយខ្លួនឯងស្ត្រេសខ្លាំង ឈឺ ក្អក ផ្ដាសសាយយូរខែ និង សំរាកមិនបានគ្រប់គ្រាន់ ដើរច្រើន ហត់ច្រើន និងលើករបស់ធ្ងន់ៗ

ព្រោះអ្នកម្ដាយដឹងទេថាវាប៉ះពាល់ខ្លាំងណាស់មកដល់កូន និង ខ្លួនឯង នេះជាមេរៀនមួយដែលខ្ញុំទទួលបាន គឺសំរាលមុនខែ មិនកំណត់ ចឹងម៉ាក់ៗទាំងអស់គ្នាត្រូវតែថែរក្សាសុខភាពអោយបានល្អ ពេលចាប់ផ្ដើមដឹងថាខ្លួនកំពុងទំងន់ ណា នេះជាកាចែករំលែកមួយដែលខ្ញុំផ្ទាល់ខ្លួនឯងជួប”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ ភរិយា លោក សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏រីករាយមួយថា “ថ្ងៃនេះអូន បញ្ចព័រ បានត្រលប់ទៅផ្ទះមួយម៉ាក់ៗហើយ”។

ក្រោយទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីរំភើបជំនួស ព្រមជូនពរឲ្យម្តាយ និងកូនរូបនេះ ឲ្យមានសុខភាពល្អ ផងដែរ៕

Related posts

Leave a Comment