រយៈពេល​៣ឆ្នាំ​ យេីងតស៊ូជាមួយគ្នាពីបាតដៃទទេរហូតមានគ្រប់យ៉ាង​ ហេីយថ្ងៃនេះបងមានត្រឹមផ្កាស្លាជូនអូនតែប៉ុននេះទេ

ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍​ យុវជន យុវតីខ្មែរ​ តែងតែ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ ទម្រាំមានថ្ងៃដ៏ពិសេសនេះ។

យ៉ាងណា​មិញ​ ក្រឡេក​មកចាប់​អារម្មណ៍​ពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ​ ដែលពិតជា​គួរឲ្យ​កោតសរសើរ​បំផុត​ចំពោះ​ក្តី​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ​ ព្រម​ទាំងការខិតខំប្រឹងប្រែងក្នុង​ការ​បង្កើត​ក្តី​ស្រមៃ​ ក៏ដូចជា​អនាគត​ដ៏​ល្អ​រួមគ្នា​ ដែល​ប្រេីត្រឹម​តែ​រយៈពេល​៣ឆ្នាំ​ប៉ុណ្ណោះ​ ពួក​គេអាច​តស៊ូ​មាន​អ្វីៗគ្រប់សព្វបែបយ៉ាង​ ជា​ពិសេស​នោះ​ថែម​ទាំង​បញ្ជប់ពាក្យថាសង្សារប្រែទៅជាពាក្យថាប្ដីប្រពន្ធស្របច្បាប់ទៀតផង។

ក្នុង​នោះដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​កំលោះ​ដែលមាន​ឈ្មោះ​ Wong Aboy បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ចាប់ពីថ្ងៃនេះទៅបញ្ជប់ពាក្យថាសង្សារប្រែទៅជាពាក្យថាប្ដីប្រពន្ធស្របច្បាប់ដឹងលឺដោយចាស់ទុំសងខាង។ អស់រយៈពេលបីឆ្នាំដែលយេីងរស់នៅជាមួយគ្នាតស៊ូជាមួយគ្នាពីបាតដៃទទេរហូតមានគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។ ហេីយថ្ងៃនេះបងមានត្រឹមផ្កាស្លាជូនអូនតែប៉ុននេះទេ​
happy anniversary 3 years»។

Related posts

Leave a Comment