នេះជាជីវិតគ្រួសារ ខាត់ សុឃីម មើលទៅពិតជា មានសុភមង្គលខ្លាំង!

ភ្នំពេញ៖ បច្ចុប្បន្ន អ្នកនាង ខាត់ សុឃីម កាន់តែមានឈ្មោះល្បីល្បាញក្នុង សង្គមសិល្បៈ ពីមួយឆ្នាំ ទៅមួយឆ្នាំ តារាស្រីរូបនេះកាន់ មានប្រជាប្រិយភាពខ្លាំងជាមុន។ បើងាកទៅមើល ជីវិតគ្រួសារនាងវិញ ពេលនេះ នាងមានកូន២នាក់ និង មានស្វាមីក្មេង ចេះថ្នាក់ថ្នម ផ្ដល់ក្ដីស្រលាញ់ទៅកាន់នាង និង កូនៗគួរឲ្យសរសើរ។

ជាការពិតណាស់ បើនិយាយដល់ជីវិតឯកជនរបស់នាង ពេលនេះ នាងកាន់តែកសាងគ្រួសារជាមួយស្វាមី និង កូនប្រុស ស្រីយ៉ាងមានក្ដីសុខ។ ដោយបច្ចុប្បន្ន កូនប្រុសច្បងនាងមានអាយុ ១៤ឆ្នាំ ហើយកូនស្រីវិញក៏មានអាយុ ៦ឆ្នាំផងដែរ។ ជាពិសេស អ្នកនាង ខាត់ សុឃីម តែងតែបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់នាង និង គ្រួសារឲ្យអ្នកគាំទ្របានឃើញជានិច្ច។

បើទោះបី អ្នកនាង ខាត់ សុឃីម ជោគជ័យលើវិថីសិល្បៈ និង មានមុខងារថ្មីជាទាហានក៏ពិតមែន តែអ្វីដេលកាន់តែធ្វើឲ្យនាងកាន់តែជោគជ័យខ្លាំងក្នុងជីវិតគឺ មានគ្រួសារមួយយ៉ាងកក់ក្ដៅ ដែលមានស្វាមីចេះស្រលាញ់ ការពារនាង ហើយមានកូនៗគួរឲ្យស្រលាញ់ដល់ទៅ ២នាក់ឯណ្ណោះ។ ដោយមុននេះបន្តិច នាងក៏បានបង្ហោះរូបគ្រួសារ ព្រមទាំងបានសរសេរសារខ្លីដ៏មានន័យមួយនេះថា៖

នាំនេះភ្លេចៗកូនប្រុសច្បងអាយុ១៤ ឆ្នាំហើយ កូនស្រីទី២ អាយុ ៦ឆ្នាំ ខ្ញុំសប្បាយចិត្តណាស់ដែលមានស្វាមីឳពុកដ៏ក្លាហានសង្ហាទំនួលខុសត្រូវរបស់ប្រពន្ធកូន ដែលធ្វើឲ្យគ្រួសាររីករាយមកដល់ពេលនេះខ្ញុំគ្មាន មុខរបរអ្វីក្រៅពី សិល្បៈ និងជា ពលទាហានម្នាក់ដែលមាន មេដឹកនាំដ៏ល្អបានផ្តល់ភាពកក់ក្តៅដល់កូនចៅគ្រប់ៗគ្នា តែនេះជាភារៈក្នុងនាមជាឪពុកនិងម្តាយ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថាកូនខ្ញុំទាំងអស់នឹងមានអនាគតដ៏ល្អទៅថ្ងៃមុខ សូមឲ្យកូនៗបានសម្រេចដូចបំណង ហេីយក៏សូមបួងសួងដល់វត្ថុស័ក្តិសិទឲ្បជួយការពារបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងពិភពលោកអោយ ជួបតែសេចក្តីសុខ៕

Related posts

Leave a Comment