អាមេរិក៖ តារាសម្ដែងស្រីរូបស្អាត ស្រីលាភ បច្ចុប្បន្ន នាងបានទៅរស់នៅលើទឹកដីអាមេរិកជាមួយនឹងស្វាមី ក្រោយរៀបការជាមួយគ្នារួច ដោយពេលនេះជីវិតគ្រួសារនាង កាន់តែមានសុភមង្គលជាមុន បន្ទាប់ពីមានកូនស្រីម្នាក់គួរឲ្យស្រលាញ់រួចមក។
ជាការពិតណាស់ បើនិយាយដល់កូនស្រី របស់តារាស្រីរូបនេះ ជាញឹកញាប់នាងតែងតែបង្ហោះរូបភាពប្រចាំថ្ងៃ ដើម្បីឲ្យទស្សនិកជន ក៏ដូចជាហ្វេនៗនាងផ្ទាល់បានឃើញ និង ស្គាល់មុខមាត់កូនស្រីនាង ដោយក្នុងនោះឃើញថាកូនស្រី ស្រីលាភ មើលយូរៗទៅកាន់តែគួរឲ្យក្នាញ់ ហើយឃ្យូត ស្រស់ស្អាត មិនចាញ់ម្ដាយឡើយ។
ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបភាព និង វីដេអូពីសកម្មភាពក្នុងថ្ងៃខួបកំណើត កូនស្រីនាងអាយុ ១ខួបផងដែរ។ ក្នុងនោះនាង បានរៀបចំយ៉ាងសមញ្ញ មានអ្នកចូលរួមអបអរ តែក្រុមគ្រួសារប៉ុណ្ណោះ ដោយមើលទៅកម្មវិធី ពិតជាមានភាពសប្បាយរីករាយ និង បង្ហាញពីស្នាមញញឹម យ៉ាងមានសុភមង្គលទោះបីមិនរៀបចំធំដុំក្តី៕
សូមទស្សនរូបភាព និង វីដេអូខាងក្រោម៖