ទឹកចិត្តឪពុក! ស្ទុះទៅជួយកូនក្នុងសមុទ្រ អតីតកីឡាកាសជើងចាស់ ត្រូវរលកសមុទ្រទាញយកទៅ បាត់ខ្លួនឈឹង

បរទេស៖ កាលពីម្សិលមិញនេះ ប្រមាណជាម៉ោង៤ល្ងាច កំពូលអតីតកីឡាកាសជើងចាស់ Shad Gaspard របស់សហព័ន្ធ WWE និងជាតារាសម្តែងនៅក្នុងរឿង «Welcome to Willits» បានបាត់ខ្លួននៅលើឆ្នេរ Venice រដ្ឋCalifornia ។

មុនដំបូង គេបានប្រទះឃើញលោក Shad Gaspard រត់ចូលទៅក្នុងសមុទ្រ និងប្រឹងប្រែងហែល ទៅជួយកូនប្រុសរូបលោក ដែលត្រូវបានរលកសមុទ្រ ដ៏ធំបោកពីលើ ប៉ុន្តែជាអកុសល តាំងពេលនោះមក ក្រុមសង្រ្គោះនៅតែមិនអាចរកឃើញគាត់បានឡើយ ប៉ុន្តែទោះបីជា មានរឿងយ៉ាងនេះក្តីក៏ដោយ កូនប្រុសលោក ត្រូវបានគេជួយសង្រោ្គះបានដោយសុវត្ថិភាពផងដែរ។

រហូតមកដល់ពេលនេះ ក្រុមសង្គោះបានដុតដៃដុតជើងខ្នះខ្នែងរក អតីតកីឡាកាសជើងចាស់រូបនេះ ពោលគឺ ប្រតិបត្តិការណ៍គឺចាប់ផ្តើមតាំងពីម្សិលមិញមកម្ល៉េះ ប៉ុន្តែនៅតែគ្មានតម្រុយ ដែលបង្ហាញថា តារាប្រុសម្នាក់នេះ នៅទីកន្លែងណាឡើយ៕

Related posts

Leave a Comment