ភ្នំពេញ៖ ពិតជាដំណឹងមិនល្អ ដោយថ្មីៗនេះ ប្អូនប្រុសបង្កើត លោក ណុប បាយ៉ារិទ្ធ ឈ្មោះ ណុប អ៉ីនុ បានបង្ហោះរូបភាព លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន រៀបរាប់ពីរឿងរ៉ាវជួបផ្ទួនៗរបស់ខ្លួន និង ក្រុមគ្រួសារ មានទាំងបងស្រី លោក ប៉ា លោកយាយ ព្រមទាំងខ្លួនផ្ទាល់ ដែលបានទៅបញ្ជូនទៅមន្ទីពេទ្យ។
បើយោងតាម ការបង្ហោះរបស់លោក អ៉ីនុ ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូប បានសរសេររៀបរាប់ថា៖
ផ្ទះខ្ញុំមានរឿងអី បងស្រីរអិលដួលបាក់ដៃទើបដោះដែកចេញ ប៉ាក៏ឈឺចូលសម្រានពេទ្យ ទើបចេញមិនទាន់ជាស្រួលបួល លោកយាយចូលពេទ្យយប់ម្សិល ខ្ញុំដួលបោកទៅក្រោយសន្លប់អត់ដឹងខ្លួន ដឹកចូលពេទ្យដែរ… សូមឲ្យរឿងអាក្រក់អស់ត្រឹមនេះចុះ ហើយមានតែរឿងល្អៗចូលមកកាន់គ្រួសារខ្ញុំវិញ ។
បន្ទាប់ពីឃើញ ប្អូនប្រុសបង្កើត ណុប បាយ៉ារិទ្ធ បង្ហោះរូបភាព ព្រមទាំងសរសេរសារបែបនេះរួច មានអ្នកគាំទ្រ និង អ្នកស្គាល់គ្នាជាច្រើន ក៏មានចិត្តចូលមកជួយលើកទឹកចិត្តដល់រូបលោក និង ជូនពរក្រុមគ្រួសារលោកជួបតែសំណាងល្អ និង ឆាប់ជាទាំងអស់គ្នា ហើយសុំឲ្យរឿងល្អៗចូលមកកាន់ក្រុមគ្រួសារលោកផងដែរ៕