នេះហើយ តារាស្រីខ្មែរ ដែលអង់អាច ងាកមកចូលធ្វើការខាងបម្រើជាតិវិញ!

ភ្នំពេញ៖ ភាគច្រើន គេតែងតែឃើញ អ្នកបម្រើជាតិ ដូចជា ទាហាន ប៉ូលីស កងអង្គរក្សនានា សុទ្ធតែជាមនុស្សប្រុស មិនសូវមានមនុស្សស្រី ចូលបម្រើនោះទេ ដោយសារតែ ការងារទាំងអស់នេះ ត្រូវនៅហាលខ្យល់ ហាលភ្លៀង ប្រឈមនឹងគ្រោះថ្នាក់ ដើម្បីការពារប្រជាពលរដ្ឋ និងប្រទេសជាតិ។

ប៉ុន្តែពេលនេះ ក៏មានតារាមួយចំនួន បានស្ម័គ្រចិត្តចូលធ្វើជា ទាហាន ឬក៏ប៉ូលីស ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម្នាក់ៗ សុទ្ធតែសាច់សខ្ចី ដូចបណ្តូលចេក នៅក្រោមម៉ាស៊ីនត្រជាក់ តែពេលនេះ បែរជាចង់ធ្វើការងារ នៅក្រោមកម្តៅព្រះអាទិត្យ ដ៏ក្តៅហួតហែងទៅវិញ។

ការដែលញ៉ាំងចិត្តឲ្យ ពួកគេ ធ្វើការងារនេះ ក៏ព្រោះតែ និស្ស័យ ឬចំណង់ចំណូលចិត្តតាំងពីក្មេងក៏មានដែរ ដែលចង់ធ្វើឲ្យខ្លួនឯងមើលទៅ រឹងមាំ អង់អាច ការពារមនុស្សជុំវិញខ្លួន និងប្រទេសផងដែរ ហើយបើទោះបីជា​ដឹងថា ការងារទាំងអស់នេះ លំបាក ខុសពីអាជីពសម្តែង ក៏ពួកគេសប្បាយចិត្តនឹងទទួលយកផងដែរ៕

Related posts

Leave a Comment