ភ្នំពេញ ៖ ប្រធានក្រុមពិធីការ Dara Entertainment លោកយ៉ែម សំអូន បានធ្វើលើកឡើងពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងតារាសម្ដែង នី មុន្នីនាថ ព្រមទាំងបានសរសើរតារារូបនេះ ពីគុណតម្លៃ និងការរាប់អានគ្នាផងដែរ។
ប្រធានក្រុមពិធីការ រូបនេះ បានលើកឡើងនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម កាលពីម្សិលមិញដូច្នេះថា «ស្គាល់គ្នាជាង១០ឆ្នាំហើយ ប្អូននៅតែរក្សាជានិច្ចនៅតម្លៃគុណធម៌ និងការរាប់អានដដែលពួកយើងធ្លាប់មានអនុស្សាវរីយ៍កម្សត់កម្រច្រើនរាប់មិនអស់ ក្នុងការតស៊ូនៃជីវិតសិល្បៈមួយនេះអគុណសម្រាប់កាចូលរួមការងារជាមួយពួកបង ដោយ បេះដូង»។
លោក បានលើកឡើងបែបនេះ ក្រោយបញ្ចប់ការថតសម្ដែងបទចម្រៀងរបស់ខ្លួនមានចំណងជើងថា «ពិផលមាសបង » ដែលមានការចូលរួមសម្ដែងពីតារាសម្ដែងរូបស្រស់ល្បីឈ្មោះ នី មុន្នីនាថ កាលពីពេលថ្មីៗនេះ ហើយMVចម្រៀងថ្មីនោះ ត្រូវបានផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០៕