គង់ សុជាតិ បង្ហើរ​សារ​មួយ​ប្រយោគ​នេះ​ ធ្វើ​ឲ្យ​ស្រីៗ​ដែល​ដណ្តើម​ប្តី​គេ​ចុក​ឈាម​តែម្តង

ភ្នំពេញ ​៖ ​ពិធី​ការិនី​អ្នកនាង គង់ សុជាតិ មួយ​រយៈ​នេះ​ បាន​បញ្ចេញ​សារ​ប្លែកៗ​ហាក់​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត​អ្វីមួយ​ ដែល​ធ្វើ​ឲ្យ​នាង​ក្រំ​ក្រៀម​បេះដូង ​ខណៈដែល​ថ្មីៗ​នេះ​បាន​ដំណឹង​ដ៏​រសើប​ថា​ មាន​ជន​ទី​៣​ចង់​បំបែកបំបាក់​ស្នេហា​រវាង​នាង​និង​ស្វាមី​លោក ជា វិ​បូល ផង​នោះ​។

រាល់​ការ​បង្ហោះ​សា​របស់​អ្នកនាង គង់ សុជាតិ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ ត្រូវ​បាន​អ្នកគាំទ្រ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ​ បាននាំគ្នា​ចោទ​ជា​សំណួរ​ហើយ​សង្ស័យ​ថា​ ប្រហែល​ជា​មាន​ជន​ទី​៣​ ចង់​ចូល​មក​បំបែកបំបាក់​គ្រួសារ​របស់​ពិធី​ការិនី​អ្នកនាង គង់ សុជាតិ ហើយ​មើលទៅ​។

បើតាម​ខ្លឹមសារ​របស់​អ្នកនាង គង់ សុជាតិ បាន​បញ្ជាក់​ថា ​”រៀន​រស់នៅ​ជាមួយ​ការពិត​ផង​ទៅ​កុំ​ចូលចិត្ត​ចង់​នៅ​ជាមួយនឹង​អ្វី​ដែល​ជា​ភាព​បោកប្រាស់​នឹង​ខ្លាំងពេក​។​ កើតជា​មនុស្ស​ស្រី​កុំទៅ​គិត​ចង់​ដណ្តើម​របស់​អ្នកដទៃ​ហើយ​កុំ​និយាយ​ថា​ ប្តី​គេ​ចូល​មករក​មុន​បើ​ខ្លួនឯង​មិន​ចង់​ដែរ​ក៏​គេ​យក​មិនបាន​ត្រូវ​អត់​?​”

ជាមួយគ្នា​នៃ​ការ​បង្ហោះ​របស់​អ្នកនាង គង់ សុជាតិ ខាងលើ​នេះ​ដែរ​ ក៏​មាន​ម្ចាស់​Account Facebook​ដែល​គេ​សង្ស័យ​ថា​ ប្រហែលជា​ដឹង​រឿងរ៉ាវ​ជីវិត​ស្នេហា​របស់​អ្នកនាង គង់ សុជាតិ ច្បាស់​នោះ​បាន​បញ្ចេញមតិ​ថា​ ស្រី​ខ្លះ​ដឹង​ថា​ គេ​មាន​ប្រពន្ធ​ហើយ​តែ​នៅតែ​ចង់បាន​ប្តី​គេ ​ព្រោះ​ច្រណែន​ប្រពន្ធ​គេ​បាន​ប្តី​ល្អ ​ហេតុតែ​ចង់​ឈ្នះ​គេ​គិតថា​ខ្លួន​ខ្លាំង​។

អញ​ដណ្តើម​ឲ្យ​បានតែ​ប៉ះចំ​ប្តី​គេ​ល្អ​មាន​ណា​ដដែល​សំខាន់​ប្តី​ប្រពន្ធ​ស្មោះ​នឹង​ជឿជាក់​លើ​គ្នា ​ទោះ​មាន​អ្នក​ចង់​បំបែក​ក៏​មិនអាច​ទៅរួច​។

មិន​ខុសពី​គ្នា​នោះ​ទេ​ ក៏​មាន​មតិ​ជាច្រើន​នាំគ្នា​គាំទ្រ​និង​លើកទឹកចិត្ត​របស់​អ្នកនាង គង់ សុជាតិ ផងដែរ​ ខណៈដែល​កម្ពុ​ជាថ្មី​នៅ​រសៀល​ថ្ងៃទី​១៨​ ខែឧសភា ​ឆ្នាំ​២០២០ ​មិនអាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​សួរ​នាំ​ពី​អ្នកនាង គង់ សុជាតិ ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​៕

Related posts

Leave a Comment